adverise with khmeread 1

រក្សា​បន្លែ​ផ្លែឈើ​ឱ្យ​ស្រស់ ២៤ ម៉ោង​ដោយ​ប្រើល្បិច​ឆ្លាត​វៃ​និង​សាមញ្ញ​មួយ​នេះ​!

    ​ពេល​ចិត​ប៉ោម​ភ្លាម​តែ​ប៉ុន្មាន​នាទី វា​នឹង​ប្រែជា​ពណ៌​ក្រហមព្រឿង និង​ធ្វើឱ្យ​បាត់​រសជាតិ​បន្តិច​ម្តងៗ​។ សំណាងល្អ គេ​មាន​វិធីសាស្ត្រ​មួយ​អាចជួយ​អ្នករក្សា​ពណ៌​របស់​ប៉ោម ភាព​ស្រួយ និង​ភាពស្រស់​បាន​ដល់​ទៅ​ជាង ២៤ ម៉ោង​។

​    ​វិធីសាស្ត្រ​នេះ​អាចអនុវត្ត​បាន​ទាំង​ចំពោះ​ផ្លែ​សារី ប៉េង​បោះ និង​បន្លែ​ផ្លែឈើ​ដទៃទៀត ដូចជា​ដំឡូង​ជាដើម​។ ដើម្បី​ទប់ស្កាត់​កុំឱ្យ​វា​ប្រែ​ពណ៌​ក្រហមព្រឿង អ្នក​អាច​ប្រើ​ទឹក​ក្រូចឆ្មា ឬ ទឹកឃ្មុំ​។

​    ​* របៀប​ធ្វើ​៖
​    ​លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​ក្នុង​ទឹក​មួយ​កែវ​។ ចិត​ប៉ោម​រួច​ត្រាំ​ទឹក​នេះ​រយៈពេល​ពីរ​ទៅ​បី​នាទី​។

​    ​ប៉ោម​ដែល​ត្រាំ​ក្នុង​ទឹកឃ្មុំ​នឹងមិន​ប្រែ​ពណ៌​ឡើយ​ក្នុង​រយៈពេល​ជាង ២៤ ម៉ោង​។ ហេតុអ្វី​? ព្រោះ​ពណ៌​ក្រហមព្រឿង​បង្កឡើង​ដោយ​អង់ស៊ីម​មួយ​ឈ្មោះថា Polyphenol Oxidase​។ សារធាតុ Peptide ផ្ទុក​ក្នុង​ទឹកឃ្មុំ​បញ្ឈប់​វា​មិនឱ្យ​ប្រែ​ទៅជា​ពណ៌​ក្រហមព្រឿង​នោះទេ​ទាំង​ចំពោះ​បន្លែ​និង​ផ្លែឈើ​។

​     ដំណឹង​ល្អ​បំផុត​គឺថា ប៉ោម​ត្រូវការ​ពេល​តែ ៣០​វិនាទី​ប៉ុណ្ណោះ​ត្រាំ​ក្នុង​ទឹកឃ្មុំ​ដើម្បី​បញ្ឈប់​វា​កុំឱ្យ​ចេញ​ពណ៌​ក្រហមព្រឿង​រយៈពេល ៨​ម៉ោង​។

​    ​ដើម្បី​កាន់តែ​ជាក់ច្បាស់​សូម​មើល​វីដេអូ​ដូចខាងក្រោម​៖

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់