adverise with khmeread Untitled 1

ឃាត់​ចោរលួច​ម៉ូតូ​៣​នាក់​នៅ​ក្រុងព្រះសីហនុ​

     ព្រះសីហនុ ៖ នា​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២៨​មករា​ឆ្នាំ​២០១៦​កម្លាំង​ប៉ូលិស​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុង​ព្រះ សីហនុ ចេញ​ប្រតិបត្តិការ ចាប់​ជនសង្ស័យ​នៅ​ខាងក្រោយ​ផ្សារលើ ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ពីបទ​ចោរកម្ម កាច់​បំបែក​សោក​ម៉ូតូ​កាលពី​ម៉ោង​២​ទៀបភ្លឺ ចូល​ថ្ងៃទី ២៨​មករា​ឆ្នាំ​២០១៦ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៣​នាក់​គឺ ១-​ឈ្មោះ​ថាច់ ចាន់​ធឿន ហៅ​គា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ  ២-​ឈ្មោះ​លឿង លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​និង​ទីលំនៅ មិន​ពិត​ប្រាកដជា​មេក្លោង​ហើយ​មាន​ដីកា ចាប់ខ្លួន ឃុំខ្លួន​លេខ ២១៤៨ ចុះ​ថ្ងៃទី​២២.០៩.២០១១ ពីបទ​លួច នៅ​ភូមិ​០១ សង្កាត់​០៤ ក្រុងព្រះសីហនុ ។​

     ជនសង្ស័យ​រូបនេះ នៅពេល​ប៉ូលិស​បញ្ជា​ឱ្យ​វា​ឈប់ តែ​វា​មិន​ឈប់​ហើយ​រត់ ខណ​:​នោះ​កម្លាំង​ប៉ូលិស​បាន​បាញ់ គំរាម​១​គ្រាប់ ចុច​ដី​បណ្តាលឱ្យ​ផ្លាត​ត្រូវ​ជើង​ខាងឆ្វេង របួសស្រាល​។​បច្ចុប្បន្ន​សំរាក​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ និង ៣-​ឈ្មោះ​មឿ​ន ភាព ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​និង​ទីលំនៅ មិន​ពិតប្រាកដ ធ្លាប់​ជាប់ពន្ធនាគា​ររ​យះ​ពេល​៧​ខែ ពីបទ​ចោរកម្ម លួច​កាច់​បំបែក​សោក​ម៉ូតូ ចេញពី​ពន្ធនាគារ ខែ​៤ ឆ្នាំ​២០១៤ ។​

    វត្ថុតាង​ចាប់យក​បាន​១.​ម៉ូតូ​ចំនួន​៣​គ្រឿង (២​គ្រឿង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព និង​១​គ្រឿង​ទៀត ម៉ាក​ហុងដា​សេ​១២៥​សេរី​ឆ្នាំ​២០១១ ជា​ផល​នៃ​អំពើចោរកម្ម​, ២. ដែក​សម្រាប់​កាច់​បំបែក​សោ​រក​ម៉ូតូ​ចំនួន​២,៣-​ដង្កាប់​មួយ ៤-​ស្លាក​លេខ​មួយ​និង​៥-​ប្រដាប់​សេព​គ្រឿងញៀន​មួយចំនួនធំ ។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ប៉ូលិស​កំពុង​បន្ត​នីតិវិធី ៕​

adverise with khmeread

មតិយោបល់