adverise with khmeread 1

ល្បិច​ងាយស្រួល​មួយ​នេះ​អាច​កម្ចាត់​មុន​ក្បាល​ខ្មៅ​បាន​មួយ​រំពេច​!

​    ​មុន​ក្បាល​ខ្មៅ​ធ្វើឱ្យ​ស្បែក​មើលទៅ​ពុំមាន​សុខភាព​ល្អ​នោះទេ​។ មុន​ក្បាល​ខ្មៅ​ភាគច្រើន​កើត​នៅលើ​មុខ ខ្នង និង​ត្រចៀក ព្រោះ​ទីតាំង​ទាំងនេះ​ផ្ទុក​នូវ​ក្រពេញ​ញើស​ច្រើន​។

​    ​មុន​ក្បាល​ខ្មៅ​បង្កឡើង​ដោយ​ការ​ញ៉ាំ​អាហារ​មិនល្អ​ដល់​សុខភាព ស្បែក​មាន​ជាតិ​ខ្លាញ់ ក្រពេញ​ឬ​រន្ធ​ញើស​ស្ទះ និង​សក់​មាន​ជាតិ​ខ្លាញ់​ច្រើន​។

​    ​វិធី​កម្ចាត់​មុន​ក្បាល​ខ្មៅ​ជាមួយ​រូបមន្ត​ងាយៗ​ដូចខាងក្រោម​៖
​    ​* ក្រូចឆ្មា​ឬ​ក្រូច​ភ្លា​មួយ​ចំហៀង
​    ​* ទឹកឃ្មុំ​បី​ដំណក់​

​    ​បន្តក់​ទឹកឃ្មុំ​លើ​ក្រូចឆ្មា រួច​ជូត​វា​ឱ្យ​ពេញ​លើ​មុខ​របស់​អ្នក​។ ត្រូវ​ព្យាយាម​ជូត​ឱ្យបាន​ច្រើន​ទៅលើ​កន្លែង​ដែលមាន​បញ្ហា​ច្រើនជាងគេ​។ ទុកចោល ៥ ទៅ ៧ នាទី ហើយ​ចាំ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់ (​ដាក់​ទឹកកក​)​។

​    ​អ្នកនឹង​ឃើញ​លទ្ធផល​វិជ្ជមាន​ភ្លាមៗ​។ ហើយ​អ្នក​ត្រូវធ្វើ​បែបនេះ​ពីរដង​ក្នុង​មួយ​សប្តាហ៍​រហូតទល់​តែ​អស់​មុននេះ​រលីង​តែម្តង​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់