adverise with khmeread Image 8

នាង Kwan Usamanee មិន​ត្រឹម​តែមាន​សម្រស់​ស្រស់ស្អាត​ ហើយចិត្តល្អទៀត

    ក្នុងពេល​ថ្មីៗ​នេះ​គេ​ប្រទះឃើញ​នាង Kwan បាន​បង្ហោះ​រូបភាព​មួយចំនួន​ក្នុង​បណ្តាញ​សង្គម Instagram ដែល​បាន​ទៅ​មជ្ឈមណ្ឌល​កុមារ​ពិការ មួយកន្លែង​ក្នុង​ទីក្រុង​បាងកក​។​

    តារា​ស្រី​ប្រចាំ​ប៉ុស្តិ៍​លេខ​៧​របស់​ថៃ​រូបនេះ​បាន​ជួប​ផ្ទាល់​ជាមួយ​ប្រធាន​មណ្ឌល​និង​កុមារ​ពិការ​ទាំងនោះ​ថែមទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ពួកគេ​ចេះ​តស៊ូ​ក្នុង​ជីវិត​ទៀតផង​។​

    សម្រាប់​អ្នកគាំទ្រ​របស់​នាង​បាន​ថ្លៃ​ង​កោតសរសើរ​នាង​មិន​ដាច់​ពី​មាត់​នៅពេល​នាង​ទឹកចិត្ត​ចំនាយ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ដល់​កុមារកំព្រា ទោះបី​ថវិកា​នោះ​តិច​ឬ​ច្រើនក្តី នាង​មិន​ប្រកាន់ខ្លួនបាន​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ក្លាហាន​ឡើង​។​

    នាង​ក៏​ធ្លាប់​មក​ប្រទេស​កម្ពុជា​ផងដែរ​កាលពី​ឆ្នាំ​កន្លងទៅ និង​បាន​ចែក​អំណោយ​តិចតួច​ដល់​កុមារកំព្រា​មួយកន្លែង​នៅ ទីក្រុង​ភ្នំពេញ​ផងដែរ​។​

    ដោយសារតែ​តារា​ល្បីៗ​របស់គេ​ចំណាយ​ទ្រព្យធន​ធ្វើ​ការងារ​សង្គម​និង​ការងារ​មនុស្សធម៌​បែបនេះហើយ ទើប​ប្រជាពលរដ្ឋ​គេ​ស្រឡាញ់​ចូលចិត្ត ៕​

adverise with khmeread

មតិយោបល់