Windows phone 81 cortana

អ្នក​ផលិត​សូ​ហ្វ​វែ​ឱ្យ Microsoft ត្រូវគេ Troll ពេញ Twitter ព្រោះតែ​រឿង​ហួសចិត្ត​មួយ​

    ​ពេលខ្លះ​មនុស្ស​មិនអាច​បញ្ឈប់​ពី​ចំណង់​ចំណូលចិត្ត​ខ្លួនឯង​ឡើយ ប៉ុន្ដែ​ពួកគេ​គឺ​ពិតជា​ឆ្កួត​នូវ​ទង្វើ​ខ្លះ​របស់ខ្លួន​ដែល​បានធ្វើ​។ ហើយ​ករណីនេះ​ក៏បាន​កើតឡើង​ចំពោះ​លោក Joe Belfiore ជា​អនុប្រធាន​សាជីវកម្ម Microsoft ក្នុង​ផ្នែក​ប្រព័ន្ធ​ប្រតិបត្តិការ Window ផងដែរ​។ បញ្ហា​តែមួយគត់​របស់គាត់​គឺថា​គាត់​បាន​បង្ហោះ​រូប​មួយ​ពី​ការ​ដើរលេង​វិស្សមកាល​ដោយ​ប្រើ​ទូរស័ព្ទ iPhone​។​

​    ​លោក Joe បានចាប់ផ្ដើម​ទស្សនកិច្ច​ពិភពលោក​របស់គាត់​ក្នុង​ខែតុលា ឆ្នាំ​២០១៥​ឆ្នាំមុន​។ ហើយ​អ្នកគាំទ្រ​ទាំងអស់​ដែល​បាន Follow រូបគាត់​តាម Twitter បាន​ចុច​និង Share រូប​និង​វីដេអូ​របស់គាត់ កាលពី​វិស្សមកាល​របស់គាត់​ផងដែរ​។ ប៉ុន្ដែ​លោក Joe មិនបាន​ដឹងថា​គាត់​កំពុងតែ​ប្រើ iPhone ក្នុងការ​បង្ហោះ​រូប​របស់គាត់​នោះឡើយ​។ មិនមាន​អ្វី​ខុស​ទេ​ដោយ​គ្រាន់តែ​ប្រើប្រាស់​ទូរស័ព្ទដៃ iPhone នៅពេលដែល​អ្នកមាន​មុខ​តំណែង​ច្រើន​ក្នុង​ក្រុមហ៊ុន​។​

​    ​លោក Joe Belfiore ថ្មី​នេះ​បាន​ទៅលេង​ទីក្រុង Kyoto ប្រទេស​ជប៉ុន ហើយពី​កន្លែង​ដែល​គាត់​បាន​ទៅលេង​នេះ គាត់​បាន​បង្ហោះ​ទិដ្ឋភាព​មួយ​នៅ​ទីនោះ​អំឡុង​ពេលដែល​គាត់​បាន​ទៅលេង​។ ហើយ​មាន​រូបភាព​នៅលើ Twitter ត្រូវបាន​គេ​យកមក Troll នៅពេលដែល​អ្នកគាំទ្រ​ដឹងថា Joe កំពុង​ប្រើប្រាស់​ទូរស័ព្ទដៃ iPhone​។​

​    ​ក្រុម​អ្នកគាំទ្រ​មួយចំនួន​បានចាប់ផ្ដើម​នាំគ្នា​ចំអក ឬ Troll ទៅលើ​រូបលោក​ដោយសារតែ​ប្រើ​ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន​ប្រជែង​។ អ្នកគាំទ្រ​បាន​ចំអក​ថា "​លោក​គួរ​កុំ​បង្កើត Window Phone ល្អ​ជាង​"​។ លោក Joe គ្មាន​ពាក្យ​អ្វី​នឹង​វាចារ​ទេ​អំពី​រឿង​មួយ​នេះ​។ គាត់​បានចៀ​សរាល់ Tweet ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​រឿងនេះ ប៉ុន្ដែ​គាត់​នៅតែ​ឆ្លើយតប​តាម tweet ផ្សេងៗ​ដែល​មិន​ទាក់ទង​នឹង​រឿង​ប្រើ iPhone ទៅវិញ​។​

​    ​ទោះជា​យ៉ាងណា​លោក Joe បាន​បកស្រាយ​រឿងនេះ​តាមរយៈ​ការបញ្ចេញ​យោបល់ (comment) នៅលើ​គេហទំព័រ The Verge ថា​៖ "​ដើម្បី​ដឹង​អំពី​អត្ថប្រយោជន៍​និង​គុណវិបត្តិ​ទាំងមូល​នៃ​ប្រព័ន្ធ​ដូច Windows, Android, និង iOS អ្នក​គួរតែ​រស់នៅ​ដោយ​ការប្រើ​របស់​អស់ទាំង​នេះ​។ អ្នក​ត្រូវតែមាន​ដឹង​ពី​ភាពខ្លាំង​និង​ភាព​ខ្សោយ​របស់​វា​។ ហើយ​អ្នក​មិនអាច​ដឹង​រឿង​អស់នេះ​ដោយ​គ្រាន់តែ​កាន់​វា​លេង​ពីរ​បី​ថ្ងៃ​នោះដែរ​។ អ្នក​ត្រូវតែ​រៀន​អ្វី​ទៅជា UI, ការ Upload រូបភាព​, ការប្រើប្រាស់​កម្មវិធី​ឆ្លងកាត់​តាមរយៈ​ទូរស័ព្ទ​ទៅ​ទូរស័ព្ទ និង​អ្វីៗ​ផ្សេងទៀត​ជាច្រើន​"៕​

ប្រភព៖ ហ្វោសប៊ៃ

អ្នកនឹងចូលចិត្ត

មតិយោបល់