​ជម្លោះ​ចិន​និង​កូរ៉េខាងត្បូង នាំឱ្យ​ភ្ញៀវទេសចរ​រត់​មកលេង​ថៃ​

​    ​ប្រធាន​ក្រុមហ៊ុន​ធ្វើដំណើរ​ថៃ​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ (១៤ មីនា​) ថា​ទេសចរ​ចិន​ដ៏​សំខាន់​មកលេង​ប្រទេស​ថៃ​កំពុង​កើនឡើង​ជាស្រេច​ទៅហើយៗ​ប្រហែលជា​ទទួលបាន​កា​រ​ជំរុញ​បន្ថែមទៀត​ដោយសារ​ភាព​តានតឹង​រវាង​ប្រទេស​ចិន និង​កូរ៉េខាងត្បូង​និង​ការហាមឃាត់​ក្រុមហ៊ុន​ទេស​ចិន​នៅ​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​ខែ​នេះ​។​

​    ​វិស័យ​ទេសចរណ៍​បានរួម​ចំណែក ១២ ភាគរយ​នៃ​សេដ្ឋកិច្ច​ថៃ​ប៉ុន្តែ​ទេសចរ​ចិន​បាន​ធ្លាក់ចុះ​នៅ​ត្រីមាស​ចុងក្រោយ​ក្នុង​ឆ្នាំ ២០១៦ បន្ទាប់ពី​ថៃ​បង្ក្រាប​លើ​កញ្ចប់​ទេសចរ​ចិន​ដែលមាន​តម្លៃថោក​។​

​    ​លោក Ronnarong Chewinsiriamnuai ប្រធាន​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ចិន​-​ថៃ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា "​ថ្មីៗ​នេះ​ចំនួន​ភ្ញៀវទេសចរ​ចិន​បាន​កើនឡើង​ត្រឹម ១៥-២០ ភាគរយ គឺ​ប្រហែល ៨០ ភាគ​នៃ​កម្រិត​កាលពី​ឆ្នាំមុន ដែល​នេះ​ពិតជា​ជំរុញ​ទឹកជា​ចិត្តជា​ខ្លាំង​"​។​

​    ​គាត់​បាន​និយាយថា ភាព​តានតឹង​រវាង​ចិន​និង​កូរ៉េខាងត្បូង​ជុំវិញ​ការសម្រេច​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ក្នុងការ​តម្លើង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល ដែល​ក្រុង​ប៉េកាំង​និយាយថា​គំរាមកំហែង​ដល់​សន្តិសុខ​របស់​ពួកគេ អាច​ជំរុញ​ទេសចរ​ចិន​បន្ថែមទៀត​។​

​    ​លោក Ronnarong បាន​និយាយថា រូបភាព​កំណើន​ទេសចរ​គួរតែ​ច្បាស់​ជាង​មុន​បន្ទាប់ពី​ថ្ងៃទី ១៥ ខែមីនា​គឺ​នៅពេល​ក្រុមហ៊ុន​ទេសចរណ៍​ចិន​នៅ​កូរ៉េខាងត្បូង​នឹងត្រូវ​ហាមឃាត់​។ គាត់​បាន​បន្ថែមថា "​នេះ​គឺជា​ឱកាស​សម្រាប់​ថៃ​ក្នុងការ​ឃើញ​វិស័យ​ទេសចរណ៍​របស់ខ្លួន​ស​កម្ម​ម្ដងទៀត​ខណៈ​ភ្ញៀវទេសចរ​ចិន​នឹង​មក (​ប្រទេស​ថៃ​)"​។​

​    ​ទេសចរ​ចិន​បានរួម​ចំណែក ៣ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុកថៃ​។​

​    ​ក្នុង​ឆ្នាំ ២០១៦ ថៃ​បានទទួល​ភ្ញៀវទេសចរ​ចិន ៨,៨៧ លាន​នាក់​ដែល​ធ្លាក់ចុះ​ពី ១០ លាន​នាក់​ដែល​ពួកគេ​បាន​រំពឹងទុក​មុន​ការបង្ក្រាប​កញ្ចប់​ធ្វើដំណើរ​តម្លៃថោក​។ រដ្ឋាភិបាលយោធា​ថៃ​រំពឹង​មាន​ភ្ញៀវទេសចរ ៩ លាន​នាក់​ក្នុង​ឆ្នាំ​ថ្មី​នេះ​៕

ប្រភព៖ បរទេស

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab