វៀតណាមកាត់ទោសមេខ្លោងជនជាតិសិង្ហបុរី ដែលបើកវេបសាយចាក់បាល់ លេងបៀរ និងចាក់សេះតាមអនឡាញ

    ​ជនជាតិ​សិង្ហ​បុរី​ម្នាក់​ត្រូវបាន​បញ្ជូនទៅ​កាន់​ពន្ធ​នាគារ​ក្នុង​ទីក្រុង​ហូជីមិញ​ចំពោះ​តួនាទី​ក្នុង​វង់ល្បែង​ស៊ីសង​តាម​អន​ឡាញ​ដោយ​រួមបញ្ចូល​ទាំង​ជនជាតិ​វៀតណាម​។​

​    ​Wong Boon Leong វ័យ ៣៨ ឆ្នាំ​ត្រូវបាន​ផ្ដន្ទាទោស​ឱ្យ​ជាប់គុក ១៤ ខែ​និង ២៤ ថ្ងៃ​ដោយ​តុលាការ​ប្រជាជន​ក្រុង​ហូជីមិញ​នៅ​សវនាការ​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី​១៣ មីនា​។​

​    ​Wong និង​ជនជាតិ​វៀតណាម​បីនាក់​ឈ្មោះ Nguyen Thi Kim Cuc, Nguyen Van Nam និង Pham Ngoc ត្រូវបាន​រកឃើញ​មាន​កំហុស​ដោយសារ​ដំណើរកា​រវេ​ប​សាយ​ល្បែង​ខុសច្បាប់ "www.dafabet.com" ដែល​សេវា​ធំ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន ដោយ​អនុញ្ញាតឱ្យ​អ្នក​ចុះឈ្មោះ​ចាក់​ល្បែង​សេះ​និង​បាល់​ក៏ដូចជា​បៀរ​ជាដើម​។​

​    ​ជនជាតិ​វៀតណាម​ទាំងបី​ជាប់ទាក់ទង​នឹង​ការរៀបចំ​ប្រតិ​ប​តិ្ត​ការ​ធនាគារ ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​និង​ផ្សព្វផ្សាយ​នៅលើ​វេ​ប​សាយ​ក្នុងប្រទេស​វៀតណាម​។​

​    ​ជនជាតិ​វៀតណាម​ប្រាំមួយ​នាក់​ផ្សេងទៀត​ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​លេងល្បែង​ផងដែរ ខណៈ​ពួកគេ​ត្រូវបាន​រកឃើញថា​មាន​គណនី Dafabet ហើយ​បាន​បើក​គណនី​ធនាគារ​ដើម្បី​ធ្វើការ​វេរ​លុយ​ជាមួយ​វេ​ប​សាយ​នេះ​។​

​    ​ល្បែងស៊ីសង​គឺ​ខុសច្បាប់​នៅ​ប្រទេស​វៀតណាម ហើយ​អ្នក​ដែល​ត្រូវបាន​រកឃើញថា​លេងល្បែង​ដោយ​ប្រើប្រាស់​ប្រាក់​ឬ​ទ្រព្យ​ផ្សេងៗ​ដែលមាន​តម្លៃ ៥ លាន​ដុង​ឬក៏​ច្រើនជាង​នេះ​នឹង​ប្រឈមមុខ​ជាប់គុក​ពី ៦ ខែ​និង ៧ ឆ្នាំ​។​

​    ​យោងតាម​ក្រមព្រហ្មទណ្ឌ​វៀតណាម​ឱ្យដឹងថា អ្នក​ដែល​រៀបចំ​វង់ល្បែង​អាច​ជាប់គុក​រវាង​មួយឆ្នាំ​និង ១០ ឆ្នាំ​៕

ប្រភព៖វៀតណាម

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab