adverise with khmeread 1

ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​វិធី​ទប់ស្កាត់​កុំឱ្យ​កើត​មហារីក​និង​ជំងឺ​ទឹកនោមផ្អែម​អ្នក​ច្បាស់​ជា​ពេញចិត្ត​អត្ថបទ​នេះ​!

    ​ម្រះ​គឺជា​ពពួក​បន្លែ​ផ្លែឈើ​ដែល​ពេញនិយម​សម្រាប់​អត្ថប្រយោជន៍​សុខភាព​ជុំវិញ​ពិភពលោក​។ វា​មាន​រសជាតិ​ល្វីង និង​មាន​ទំហំ​ស្រដៀង​ត្រសក់​។ ម្រះ​អាច​រកបាន​ភាគច្រើនបំផុត​នៅ​តំបន់​អាស៊ី និង​អាមេរិក​ខាងត្បូង​។

​    ​វេជ្ជបណ្ឌិត Frank Shallenberger គឺជា​អ្នក​រកឃើញ​មុនគេ​នូវ​អត្ថប្រយោជន៍​របស់​ម្រះ​។ លោក​វេជ្ជបណ្ឌិត​បាន​និយាយថា មាន​វិធី​មួយ​ដើម្បី​ប្រើ​អត្ថប្រយោជន៍​របស់​ម្រះ​ក្នុង​បំណង​ព្យាបាល​មហារីក​លំពែង​។ យោងតាម​លោក Shallenberger ម្រះ​កាន់តែ​ល្វីង​កាន់​តែមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ការលូតលាស់​កោសិកា​មហារីក ហេតុ​ដូច្នេះហើយ​ទើបបានជា​លោក​បាន​ណែនាំ​ឱ្យ​អ្នកជំងឺ​មហារីក​លំពែង​ញ៉ាំ​ម្រះ​។

​    ​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​បង្ហាញថា សូលុយស្យង់​ទឹក​ម្រះ​ល្វីង​ចំនួន ៥% អាច​បញ្ចៀស​ជំងឺមហារីក​លំពែង​បាន ៩៨%​។ ក្រៅពីនេះ ទឹក​ម្រះ​ក៏​អាច​ព្យាបាល​មេរោគ​ស្បែក ជំងឺហឺត ជំងឺលើសឈាម បញ្ហា​ក្រពះ និង​រោគសញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​។

​    ​តើ​អត្ថប្រយោជន៍​សុខភាព​អ្វីខ្លះ​ដែលមាន​នៅក្នុង​ម្រះ​?
​    ​* ម្រះ​អាចជួយ​បំបាត់​អាកា​រៈគេង​មិន​លក់ និង​បង្កើន​កម្រិត​ថាមពល​ប្រសិនបើ​អ្នក​ពិសា​បាន​ទៀងទាត់​។
​    ​* សារធាតុ Folate មាននៅ​ក្នុង​បន្លែ​មួយ​នេះ​។ វា​បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​បំពង់​សរសៃប្រសាទ​ចំពោះ​ទារក​ទើបនឹង​កើត​។​
​    ​* ម្រះ​គឺជា​ប្រភព​ដ៏​សម្បូរហូរហៀ​នៃ​សារធាតុ polypeptide-P​។ វា​ជា​ប្រភេទ phytonutrient ដែល​ជួយ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​។
​    ​* ជាតិ Charantin ដ៏​ពិសេស​មាន​វត្តមាន​នៅក្នុង​ម្រះ​ល្វីង ដែល​ជួយ​បង្កើន​ដល់​ការធ្វើ​សំយោគ​គ្លី​កូ​ហ្សែ​ន និង​ការ​ស្រូប​យកជាតិ​គ្លុយកូស​នៅក្នុង​ថ្លើម សាច់ដុំ និង​ជាលិកា​ខ្លាញ់​។ Charantin កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម ដែលមាន​សារៈសំខាន់​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២​។
​    ​* ផឹកទឹក​ម្រះ​នឹង​ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកមាន​ស្ថេរភាព ហើយ​អ្នកនឹង​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​ឆ្លង​នានា​។
​    ​* ការផ្ទុក​នូវ​សារធាតុ Beta-carotene ដ៏​ច្រើន​បានធ្វើឱ្យ​ម្រះ​ក្លាយជា​អាហារ​សុខភាព​ល្អ​មួយ ដែល​ជំនួយ​ដល់​ភ្នែក និង​កាត់បន្ថយ​បញ្ហា​ភ្នែក​មើល​ពុំ​សូវ​ច្បាស់​។
​    ​* លើសពីនេះ​ទៀត ម្រះ​អាច​បន្ធូរបន្ថយ​ការ​ក្អួតចង្អោរ ដែល​នេះ​មានន័យថា ការរំលាយ​ជាតិ​អាល់កុល​ក្នុង​គ្រឿង​ស្រវឹង​ក៏ត្រូវ​បាន​បង្កើន​ផងដែរ​។  
​    ​* ម្រះ​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ បន្សាប​ជាតិពុល​ក្នុង​ថ្លើម បន្ថយ​បញ្ហា​រលាក​សន្លាក់ និង​បង្កើន​លំហូរ​ឈាម​ក្នុង​រាងកាយ​។
​    ​* ផឹកទឹក​ម្រះ​ទៀងទាត់​ជួយ​ព្យាបាល​ជំងឺ​ស្បែក​របក​ក្រហម និង​ការឆ្លង​មេរោគ​ផ្សិត​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់