adverise with khmeread Wickedleak wammy passion x waterproof smartphone

របៀប​ធ្វើ​ឲ្យ​គ្រប់​ស្មា​ត​ហ្វូ​ន​ទាំងអស់​អាច​ថត​ក្នុង​ទឹកបាន​

​    ​ច្បាស់​ណាស់​ក្រុមហ៊ុន​ធំៗ​លើ​ពិភពលោក​កំពុងតែ​បង្កើត​នូវ​ស្មា​ត​ហ្វូ​ន​ដែល​មិន​ជ្រាប​ទឹក​។ តែ​ឥឡូវនេះ​យើង​កំពុងតែ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ដែល​អាច​ជ្រាប​ទឹក ចុះ​មាន​វិធី​អ្វីដែល​អាច​មិន​ឲ្យ​ទូរស័ព្ទដៃ​របស់​យើង​ជ្រាប​ទឹកបាន​?

​    ​ខាងក្រោម​នឹង​បង្ហាញ​ពី​របៀប​ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​អ្នក​ក្លាយជា​ទូរស័ព្ទដៃ​ដែល​អាច​ថត​ក្នុង​ទឹក​ដោយ​សេរី​៖
​    ​ដំបូង​អ្នក​ត្រូវមាន​របស់​បីយ៉ាង​សិន​គឺ ថង់​ផ្លា​ស្ទិ​ច​ដែលមាន​ក្បាល​កឹ​ប​មុខ​, សាប៊ូដុំ​, និង​ទូរស័ព្ទដៃ​របស់​អ្នក​។​

​    ​១. ថង់​ផ្លា​ស្ទិ​ច​មាន​ក្បាល​កឹ​ប​ពីមុខ​ត្រូវ​ជ្រើស​យក​ទំហំ​ដែល​ធំ​ជាង​ទូរស័ព្ទដៃ​របស់​យើង​។​

​    ​២. សាប៊ូដុំ​៖ មុន​អ្នក​ដាក់​ទូរស័ព្ទ​ចូលក្នុង អ្នក​ត្រូវយក​សាប៊ូដុំ​ដែល​មិន​សើម​ទឹក​ទៅ​ត្រដុះ​ថង់​ត្រង់​កន្លែង​ដែល​យើង​ត្រូវ​ចុច​អេក្រង់​ទូរស័ព្ទ​ផ្ទៃខាងក្នុង​ថង់​នោះ​ដើម្បី​ឲ្យ​មាន​ភាព​ស្អិត ទើប​អាច​ចុច​ក្នុង​ទឹកបាន​។​

​    ​៣. អ្នក​បានបញ្ចប់​វា​ដោយ​ជោគជ័យ​ហើយ ពេលនេះ​អ្នក​អាច​ថត​ក្នុង​ទឹកបាន​ហើយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់