adverise with khmeread 1cd65582b eb26 45c5 a5fc d266f98c39f7

រថយន្តបុកម៉ូតូពីក្រោយរងរបួសធ្ងន់ម្នាក់ ហើយបើករត់បាត់

    ភ្នំពេញ ៖ បុរសម្នាក់ពុំទាន់ស្គាល់ឈ្មោះរងរបួសបែកក្បាល និងដាច់សាច់កំភួនជើង ដោយសាររថយន្តកាមរី(បាឡែន)មួយគ្រៀងបើកលឿនមកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១១ និង ៥០នាទីយប់ថ្ងៃទី ២ ធ្នូឆ្នាំ២០១៥ នៅលើមហាវិថីសហព័ន្ធរុស្សី មុខភោជនីយដ្ឋានពោធិចិនតុង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
   ប្រភពពត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក YAMAHA EXEITER ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ1C-2814 ជិះទិសដៅពីកើតទៅលិចតាមផ្លូវសហព័ន្ធរុស្សី ។
    ខណៈពេលមកដល់ចំណុចកើតហេតុ ម៉ូតូបានស៊ីញ៉ូបត់មកខាងឆ្វេងដៃ ស្របពេលនោះក៏មានរថយន្តកាមរីពណ៌សមួយគ្រឿងមិនចាំស្លាកលេខ បើកយ៉ាងលឿនមកពីក្រោយ ក៏ជ្រុលបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យមនុស្សនិងម៉ូតូដួលអូសទៅលើថ្នល់ជាង១០ម៉ែត្រ រងរបួសបែកក្បាល និងដាច់សាច់កំភួនជើងខាងស្តាំចេញសរសៃ។
    ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ចំណែកម៉ូតូបងប្អូនយកទៅផ្ទះជួសជុលដោយខ្លួនឯង៕

adverise with khmeread

មតិយោបល់