1

បាត់​ឈឺធ្មេញ​ក្នុងពេល​តែ ៧ នាទី​ដោយ​អនុវត្ត​វិធី​ងាយ​មួយ​នេះ​!

    ​អា​ការៈឈឺ​ធ្មេញ​គឺជា​បទពិសោធន៍​ដ៏​ឈឺចាប់​បំផុត​មួយ​ដែល​គ្មាន​នរណាម្នាក់​ចង់​ជួប​នោះទេ​។ ករណី​ជួប​រឿងនេះ អ្នក​ច្បាស់​ជា​ទៅរក​ទន្តពេទ្យ​យ៉ាង​ប្រញាប់​បំផុត​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិនអាច​ទៅ​ជួប​ពេទ្យធ្មេញ​បានទេ ហើយ​ឈឺធ្មេញ​ខ្លាំង​ទ្រាំ​មិនបាន គន្លឹះ​ងាយៗ​ដូចខាងក្រោម​នេះ​នឹង​ជួយ​អ្នកដោះស្រាយ​បញ្ហា​ឈឺធ្មេញ​តែ​ក្នុង​រយៈពេល ៧ នាទី​ប៉ុណ្ណោះ​។

​    ​ការស្រាវជ្រាវ​រៀបចំឡើង​នៅ​ប្រទេស​កាណាដា​បាន​បង្ហាញថា ការឈឺ​ធ្មេញ​អាច​បំបាត់​បាន ឬ​យ៉ាងហោចណាស់​អាច​បន្ថយ​បាន​មួយកម្រិត​ធំ​ដោយ​មិនចាំបាច់​ហារ​មាត់​នោះឡើយ​។ រាល់​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​ដាក់​ទឹកកក​មួយ​ដុំ​នៅ​ផ្នត់​មួយ​ត្រង់​ចន្លោះ​មេដៃ និង ម្រាម​ចង្អុល​។ ត្រដុស​ដុំ​ទឹកកក​ត្រង់​តំបន់​នេះ​រយៈពេល ៥ ទៅ ៧ នាទី​។

​    ​ផ្នត់​នេះ​គឺជា​កន្លែង​ដែល​ផ្ទុក​នូវ​ចុង​សរសៃប្រសាទ ដែល​ពាក់ព័ន្ធ​នឹង​ការឈឺចាប់​ក្នុង​ខួរក្បាល ហើយ​ខួរក្បាល​គឺជា​កន្លែង​ត្រួតត្រា​នូវ​កម្រិត​ឈឺចាប់​ក្នុង​ដៃ និង​ក្បាល​។ ត្រដុស​ទឹកកក​ត្រង់នេះ​ជួយ​ទប់ស្កាត់​នូវ​ការឈឺចាប់​គ្រប់​ប្រភេទ​រាប់ទាំង​ការឈឺ​ធ្មេញ ហើយ​អ្នកចូលរួម​ក្នុងការ​ស្ទាបស្ទង់​ចំនួន ៩០ ភាគរយ​បាន​បញ្ជាក់ថា បច្ចេកទេស​នេះ​ពិតជា​អាច​បន្ថយ​ការឈឺ​ធ្មេញ​បាន​ពិតមែន​។

​    ​ជឿ​ឬ​មិន​ជឿ អ្នក​អាច​សាកមើល​បាន​!!!

 

ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់