adverise with khmeread 0

លែង​បារម្ភ​បញ្ហា​រលាក​សន្លាក់​ជាមួយ​វិធី​ព្យាបាល​បែប​ធម្មជាតិ​នេះ​!

     អាស៊ីត​អ៊ុយ​រិច (Uric acid) គឺជា​សារធាតុ​មួយ​កើតចេញពី​ការ​ទ្រុឌទ្រោម​ជាតិ​អាស៊ីត​នូ​ក្លេ​អ៊ិ​ច (Nucleic acid)​។ នៅពេល​កម្រិត​អាស៊ីត​អ៊ុយ​រិច​កើនឡើង វា​នឹង​ហូរ​ទៅ​ស្តុក​ទុក​ក្នុង​សន្លាក់ ហើយ​បង្កើត​ទៅជា​ជំងឺ​រលាក​សន្លាក់​។ ទោះយ៉ាងណា គេ​មាន​វិធី​ដែល​អាចជួយ​អ្នក​កាត់បន្ថយ​កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិច​នេះ​បាន​។​

​    ​វិធី​បែប​ធម្មជាតិ​មួយ​ក្នុងការ​កាត់បន្ថយ​អាស៊ីត​អ៊ុយ​រិច​ដែល​ផ្ទុក​នៅក្នុង​សន្លាក់ និង​សីតុណ្ហភាព​រាងកាយ​រប​ស់​អ្នក​គឺ​តាមរយៈ​ការបរិភោគ​ទឹក​ត្រសក់​។ មនុស្ស​ដែល​កើត​ជំងឺ​រលាក​សន្លាក់​ត្រូវការ​ចាំបាច់​នូវ​ការព្យាបាល​បន្សាប​ជាតិពុល​ពី​ខ្លួន​។ ការព្យាបាល​បែប​ធម្មជាតិ​នេះ​គឺ​ផ្អែកទៅលើ​ខ្ញី ត្រសក់ និង​សេ​ឡឺ​រី ឬ​ស្ពៃក្តោប​ចិន (Celery) ហើយ​វា​នឹង​ជួយ​កម្ចាត់​ជាតិពុល​ចេញពី​ប្រព័ន្ធ​រាងកាយ​របស់​អ្នក​ជាក់​ជាមិនខាន​។

ស្ពៃក្តោបចិន

​    ​វិធី​ផ្សំ​ដើម្បី​យក​ទឹក​មក​ផឹក​ដើម្បី​កម្ចាត់​អាស៊ីត​អ៊ុយ​រិច​៖
​    ​
​    ​* គ្រឿងផ្សំ​
​    ​- ត្រសក់ ១ ផ្លែ (​ទំហំ​ល្មម​)
​    ​- ស្ពៃក្តោប​ចិន ២ ទង​
​    ​- ក្រូចឆ្មា ឬ​ក្រូច​ភ្លា ១ គ្រាប់​
​    ​- ខ្ញី ១ ម៉ើ​ម (​ប្រវែង ១ សង់ទីម៉ែត្រ​)

​    ​* របៀប​ធ្វើ​
​    ​បន្ទាប់ពី​លាង​ទឹក និង​កាត់​រាល់​គ្រឿងផ្សំ​ទាំងអស់​រួចហើយ ត្រូវ​កិន​វា​ឱ្យ​សព្វ​ចូលគ្នា​ក្នុង​ម៉ាស៊ីន​ក្រឡុក​។ អ្នក​ត្រូវតែ​ផឹកទឹក​ដែល​ក្រឡុក​រួច រាល់​ម្តង ឬក៏​ពីរដង​ក្នុង​មួយថ្ងៃ​។
​    ​
​    ​* តើ​ធ្វើយ៉ាងណា​ទើប​អាច​ទប់ស្កាត់​អាស៊ីត​អ៊ុយ​រិច​កុំឱ្យ​ចូលក្នុង​សន្លាក់​?
​    ​Purine គឺជា​ប្រូតេអ៊ីន​ដែល​អាចមាន​នៅក្នុង​ប្រភេទ​អាហារ​ជាច្រើន​។ ការផលិត​អាស៊ីត​អ៊ុយ​រិច​កើតឡើង​អំឡុងពេល​នៃ​ការថយចុះ​ប្រូតេអ៊ីន​មួយ​នេះ​។ បន្ទាប់មក​អាស៊ីត​នឹង​ហូរ​ចូលក្នុង​ឈាម រួច​ត្រូវបាន​ច្រោះ​ដោយ​ក្រលៀន និង​បញ្ចេញ​តាម​ទឹកនោម​។ ហើយ​នៅពេល​អាស៊ីត​នេះ​មាន​ចំនួន​ច្រើនពេក វា​នឹង​ស្តុក​ទុក​នៅក្នុង​សន្លាក់ ហើយ​ធ្វើឱ្យ​កើត​ជំងឺ​រលាក​សន្លាក់​។

​     ជាតិ​ស្រវឹង ថ្នាំ​ទូទៅ ថ្នាំ​បញ្ចុះ​ទឹកនោម ភាពធាត់​ជ្រុល ជំងឺ​ខ្វះ​ទី​រ៉ុ​ក​ស៊ីន និង​ការ​ខ្សោយតម្រងនោម​គឺជា​មូលហេតុ​ធំ​បំផុត​មួយចំនួន ដែល​បង្កើន​កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិច​។

​    ​ការទទួល​ទាន​សាច់ ត្រពាំង ស្ពៃ​អេ​ពី​ណារ (Spinach) សណ្តែកក្រហម សណ្តែកសៀង ផ្សិត និង​ផ្កា​ខាត់ណា​អាច​បង្កើន​ជាតិ​អាស៊ីត​អ៊ុយ​រិច​នៅក្នុង​រាងកាយ​។ ជាទូទៅ មាន​រោគសញ្ញា​តិចតួច​ណាស់​ដែល​បង្ហាញថា ជាតិ​អាស៊ីត​អ៊ុយ​រិច​ក្នុង​រាយ​កាយ​កំពុង​កើនឡើង​។ អ្នក​អាច​រកឃើញ​វា​បាន​តាមរយៈ​ការ​ទៅពិនិត្យ​ឈាម​ឱ្យបាន​ទៀងទាត់​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់