adverise with khmeread 2

បើក​វ៉ា​រថយន្ត​ជ្រុល​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត​របួសធ្ងន់​២​នាក់​

     ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ហើយ​បាន​វ៉ា​រថយន្ត​មួយគ្រឿង​ហើយក៏​ជ្រុល​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​ដួល​របួសធ្ងន់​ខ្លួនឯង​ចំណែក​រថយន្ត​បាន​បន្តដំណើរ​ទៅ​បាត់​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃទី​២៨ ខែមករា​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ទីស្នាក់ការ​ប៉ុស្តិ៍​ទន្លេបាសាក់ តាម​បណ្តោយ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ី​រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1FC-2777 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធារស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។​
   លុះដល់​ចំណុខ​ខាងលើ​ក៏បាន​វ៉ា​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​ក៏​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​បណ្តាល​ឲ្យ​ដួល​បោក​ទៅ​និង​ថ្នល់​រងរបួស​ធ្ងន់​ទាំង​២​នាក់​ចំណែក​រថយន្ត​បាន​បន្តដំណើរ​ទៅមុខ​បាត់​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ចំណែក​ម៉ូតូ​សម​ត្កិ​ច្ច​បានប្រគល់​ឲ្យ​បងប្អូន​យកទៅ​ជួសជុល​ខ្លួនឯង​៕

adverise with khmeread

មតិយោបល់