adverise with khmeread 1

បែកធ្លាយ​ក្រុម Real Madrid ប៉ុនប៉ង​តាម​ទិញ Messi បី​ដង​អត់​បានសម្រេច​

តាម​សេចក្តីរាយការណ៍​របស់​ស្ថាន​នី​យ៍​វិទ្យុ​មួយ​របស់​អេ​ស្ប៉ា​ញ​បាន​អះអាងថា កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Lionel Messi បាន​ពិភាក្សា​ជាសំងាត់​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ Barcelona អំពី​ការផ្លាស់​ទៅលេង​ឲ្យ​ដៃគូ​ស្លាប់​រស់​របស់ខ្លួន​នាពេល​កន្លងមក​។​

Lionel Messi បានធ្វើ​កិច្ច​ពិ​ក្សា​ជាមួយ​ក្រុម Barcelona ពី​ដៃគូ​ស្លាប់​រស់​របស់​ក្រុម​ខ្លួន​គឺ​អធិរាជ​ស Real Madrid ជុំវិញ​ការផ្ទេរ​ទៅ​ទឹកដី Bernabeu ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​

​ម្ចាស់​ពានរង្វាន់ Ballon d'Or ប្រាំ​សម័យកាល​រូបនេះ​បាន​ស្នាក់អាស្រ័យ​ជាមួយ​ក្លឹប​កាតា​ឡាន​មួយ​នេះ​ចាប់តាំងពី​គាត់​នៅ​វ័យ​ជំទង់​មកម្ល៉េះ​។ ហើយ​កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ​ក៏បាន​ប្រកាស​ផងដែរ​ថា គាត់​នឹងមិន​ចាក​ចេញពី​ក្រុម Barcelona ទៅលេង​ឲ្យ​ក្រុម​ក្នុង​តំបន់​អឺរ៉ុប​ដទៃទៀត​នោះឡើយ​។​

​ប៉ុន្តែ​វា​ហាក់ដូចជា​មិនអាច​ប​ញ្ឃ​ប់​រូបគាត់​ឲ្យ​ធ្វើ​កិច្ច​ច​ចារ​ជាសំងាត់​ជាមួយ​ក្រុម Real Madrid ក្នុងឱកាស​បី​លើកចុងក្រោយ​មកនេះ​បានឡើយ​។ នេះ​បើ​យោងតាម​ស្ថានីយ៍​វិទ្យុ​អេ​ស្ប៉ា​ញ Cadena Cope ។​

​ការប៉ុនប៉ង​លើកដំបូង​របស់​ក្រុម Real Madrid ក្នុងការ​ចុះហត្ថលេខា​ទិញយក Messi គឺ​បាន​កើតឡើង​នា​រដូវក្តៅ​ក្នុង​ឆ្នាំ ២០១១​។ ដោយ​នៅឯ​ទឹកដី​ក្រុម Real Madrid ពួកគេ​មានការ​ភ័យខ្លាច​ថា Cristiano Ronaldo នឹង​ចាក​ចេញពី​ក្លឹប​ជាមួយនិង​កញ្ចប់​ទឹកប្រាក់​ដ៏​សម្បើម​ពី​សំណាក់​ក្រុម Manchester City ដើម្បី​តាម​ទិញ​កីឡាករ​រូបនេះ ដែល​នៅពេលនោះ​ហើយ​ពួកគេ​បាន​ស្វះ​ស្វែងរក​កីឡាករ​ដទៃទៀត​មក​ជំនួស​តំណែង​កីឡាករ​រូបនេះ​។​

Real Madrid បាន​ប្រើ​អន្តរការី​រៀបចំ​ឱ្យមាន​ការជួបជុំ​មួយ​នេះ ដែល​នោះ​មិនមែនជា​ភ្នាក់ងារ​ផ្ទាល់​របស់​ក្លឹប​យក្ស​មួយ​នេះឡើយ ប៉ុន្តែ​អន្តរការី​រូបនោះ​គឺជា​មនុស្ស​ជិតស្និទ្ធ​របស់​ប្រធាន​ក្លឹប Real Madrid លោក Florentino Perez ។ ការឆ្លើយតប​យ៉ាង​ឆាប់រហ័ស​និង​បញ្ជាក់​យ៉ាង​ពី Barcelona ថា "​អរគុណ​សម្រាប់​ចំណាប់អារម្មណ៍​មួយ​នេះ ប៉ុន្តែ Leo មិន​ចាកចេញ​ទេ​"​។​

Real Madrid ក៏បាន​ប្រឹងប្រែង​សារជាថ្មី​ម្តងទៀត​នា​រដូវក្តៅ​ក្នុង​ឆ្នាំ ២០១៣ គឺជា​ពេលដែល Cristiano Ronaldo ហាក់​ព្រងើយកន្តើយ​នឹង​អនាគត​ខ្លួន​ជាមួយ​ក្រុម​នេះ ដោយ​គាត់​មានការ​រួញរា​លើ​ការចុះហត្ថលេខា​លេង​បន្ត​ឲ្យ​ក្លឹប​។ អ្វីដែល​បន្ថែម​ពីលើ​នេះ​ទៅទៀត គឺ Neymar បាន​បដិសេធ​ចំពោះ​សំណើរ​ផ្ទេរ​មកកាន់​ទឹកដី Bernabeu ដោយ​យល់ព្រម​ចុះចូល​ជាមួយ​ក្រុម Barcelona ហើយ​លោក Perez ក៏បាន​ព្យាយាម​សាកល្បង​បញ្ចុះបញ្ចូល Messi ម្តងទៀត ប៉ុន្តែ​ទទួល​មកវិញ​បានត្រឹមតែ​កាល​ច្រានចោល​សំណើរ​មួយ​នេះ​សារជាថ្មី​ម្តងទៀត​។​

​ការចរចា​លើកចុងក្រោយ​ត្រូវគេ​រាយការណ៍​ថា​បាន​កើតឡើង​កាលពី​ជាង​មួយឆ្នាំ​មុន ជា​ពេលដែល​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​បដិសេធ​ជា​លើក​ទី​បី​៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់