adverise with khmeread Untitled 1

ឃាត់​បុរស​៣​នាក់​លេងល្បែង​យោគី​

    មណ្ឌលគិរី ៖ បុរស​៣​នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី​២៨​មករា​ឆ្នាំ​២០១៦ ខណ​:​កពុង​លេងល្បែង​យោគី​នៅ​ភូមិ​ចំបក់ សង្កាត់ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

    ប៉ូលិស​និយាយថា អ្នកលេង​ល្បែង​៣​នាក់​គឺ​១-​ឈ្មោះ​សាន គឹមស៊ាន​ភេទ​ប្រុស​អាយុ​៤៥ ឆ្នាំ​២-​ឈ្មោះ​ពេជ្រ ស៊ីឡុង ភេទ ប្រុស អាយុ ១៩ ឆ្នាំ​និង​៣-​ឈ្មោះ​តែ លី​ជី ភេទ ប្រុស អាយុ៣១ ឆ្នាំ ចាប់​យកបាន ផ្ទាំង​រូប​យូគី​១ ផ្ទាំង និង ក្រដាស​មាន​រូប​សម្រាប់​ចាក់​មួយចំនួន ម៉ូតូ​ហុងដា​សេ​១២៥ ចំនួន​២​គ្រឿង​ក្រៅពី​នោះបាន​រត់គេច​ខ្លួន ។​

    ប៉ូលិស​បន្តថា  ជន​លេងល្បែង​ទាំង​៣​នាក់​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់