adverise with khmeread Untitled 1

ហ្ស៊ី​កា​ទៀតហើយ​! លើក​នេះ​គឺ​ទាក់ទង​នឹង​អូឡាំពិក​នៅ​ប្រេ​ស៊ី​ល​វិញ​ម្តង​!

​    ​ប្រមុខ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) លោក ថូ​ម៉ាស បាច់ (Thomas Bach) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា IOC នឹង "​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​" ក្នុង​សមត្ថភាព​របស់ខ្លួន​ដើម្បី​រក្សា​ការប្រកួត​អូឡាំពិក​ឆ្នាំ​២០១៦ ឱ្យមាន​សុវត្ថិភាព​ពី​វីរុស​ហ្ស៊ី​កា (Zika)​។  

​    ​អំឡុង​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​អាថែន លោក​បាច់​បាន​ថ្លែងថា "​យើង​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ធានា​សុខភាព​របស់​អត្ត​ព​លិ​ក និង​អ្នកទស្សនា​ទាំងអស់​"​។ លោក​បាន​បន្ថែមថា សារាចរ​ស្តីពី​បញ្ហា​នេះ​នឹងត្រូវ​ចេញទៅ​ដល់​គណៈកម្មាធិកា​រ​អូឡាំពិក​ជាតិ​ប្រេ​ស៊ី​ល​នៅត្រឹម​ថ្ងៃ​សុក្រ​នេះ​។ 

​    ​កកើត​ចេញពី​មូស​ខ្លា វីរុស​ហ្ស៊ី​កា​បង្កឱ្យមាន​រោគសញ្ញា​ដូច​ជំងឺ​ផ្តាសាយ និង ក​ន្តួ​ល​ក្រហម ប៉ុន្តែ​វា​ត្រូវបាន​គេ​ផ្សាភ្ជាប់​ទៅនឹង​ការកើនឡើង​ពិការភាព​ពី​កំណើត​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ជា​ប្រទេស​រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​ជាងគេ​ដោយ​វីរុស​តំបន់​ត្រូពិច​នេះ​គិត​មកទល់​ឥឡូវនេះ​។ 

​    ​ក្តីបារម្ភ​ឥឡូវ​កំពុង​តែមាន​ខ្លាំង​ឡើងៗ​អំពី​កីឡា​អូឡាំពិក ដែល​ទំនង​អាច​នឹង​ទាក់ទាញ​អ្នកទស្សនា​រាប់ម៉ឺន​នាក់​មកកាន់​ទីក្រុង​ម្ចាស់ផ្ទះ រី​យ៉ូ​ឌឺ​ជែ​នី​រ៉ូ (Rio de Janeiro) ក្នុង​ខែសីហា​។ ទោះយ៉ាងណា លោក​បាច់​បាន​សង្កត់ធ្ងន់​ថា ខែសីហា​គឺជា​រដូវ​ត្រជាក់​ក្នុងប្រទេស​ប្រេ​ស៊ី​ល ដូច្នេះ​វា​គួរតែ​អាចជួយ​កាត់បន្ថយ​បញ្ហា​នេះ​បាន​។ 

​    ​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោកស្រី ឌី​ល​ម៉ា រូស​សេ​ហ្វ (Dilma Rousseff) បាន​អំពាវនាវ​ឱ្យមាន​កិច្ចប្រជុំ​កំពូល​មួយ​ស្តីពី​បញ្ហា​នេះ ហើយ​ក្រុម​រដ្ឋមន្ត្រី​សុខាភិបាល​គ្រោង​នឹង​ជួបប្រជុំគ្នា​នៅក្នុង​ប្រទេស​អ៊ុយ​រូ​ហ្គា​យ​នៅ​ថ្ងៃ​អង្គារ​ក្រោយ​នេះហើយ​៕ 

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

អ្នកនឹងចូលចិត្ត

មតិយោបល់