adverise with khmeread Atd x first prototype side

ស្ងាត់ៗ​ជប៉ុន​លួច​ផលិត​យន្តហោះ​ចម្បាំង​បំបាំងកាយ​សឹង​ខ្លាំង​ជាង​អាមេរិក​

​    ​នៅ​ខែ​ក្រោយនេះ ជប៉ុន​គ្រោង​នឹង​ហោះហើរ​សាកល្បង​នូវ​យន្តហោះ​ចម្បាំង​ថ្មី​បំផុត​របស់ខ្លួន ហើយ​ពួកគេ​សង្ឃឹមថា​គ្មាន​នរណា​អាច​កត់សម្គាល់ឃើញ​វា​នោះទេ​។ ពិតមែន​ហើយ មិនមែន​ថា​គ្មាន​នរណាម្នាក់​កត់សម្គាល់​ឃើញ​វា​នោះទេ ប៉ុន្តែ​ជាមួយនឹង​គ្រប់​ប្រភេទ​យន្តហោះ​បំបាំងកាយ គោលដៅ​របស់​វា​គឺ​បង្វែងដាន​កុំឱ្យ​រ៉ា​ដា​ចាប់​សញ្ញា​វា​បាន​។ ក្នុង​ដំណើរ​ការផលិត​អស់​រាប់​ឆ្នាំ យន្តហោះ​ចម្បាំង  Mitsubishi Advanced Technology Demonstrator-X ដែល​ឥឡូវ​ប្តូរ​ឈ្មោះ​ទៅជា X-2  ត្រូវបាន​រចនា​ឡើង​ដើម្បីឱ្យ​សម​ទៅនឹង​យោធា​ដ៏​រឹងមាំ​និង​ទំនើប​របស់​ជប៉ុន​។ 

​    ​ខណៈ​សារព័ត៌មាន​ជាច្រើន​នឹង​កត់សម្គាល់​ឃើញថា X-2 គឺជា​យន្តហោះ​ចម្បាំង​បំបាំងកាយ តែ​វា​មើលទៅ​ស្រដៀង​ទៅនឹង​យន្តហោះ X-47B របស់​អាមេរិក​ទាក់ទង​នឹង​មុខងារ​បច្ចេកវិជ្ជា Demonstrator ជាជាង​យន្តហោះ​ផលិត​ពី​រោងចក្រ​ទូទៅ​។ ខណៈ​អាមេរិក​លើសពី​ចង់​នាំចេញ​យន្តហោះ​បំបាំងកាយ  F-35 Joint Strike Fighter របស់ខ្លួន​នោះ សហរដ្ឋអាមេរិក​នៅតែ​រក្សា​ភាពផ្តាច់មុខ​របស់ខ្លួន​លើ​យន្តហោះ​ចម្បាំង​មានប្រៀប​ជាងគេ​លើ​អាកាស​របស់ខ្លួន​គឺ​យន្តហោះ F-22​។ ដូច្នេះ​សម្រាប់​ជប៉ុន ដើម្បី​ទទួលបាន​យន្តហោះ​ចម្បាំង​បំបាំងកាយ​មាន​សមត្ថភាព​ខ្ពស់ ជប៉ុន​ត្រូវតែ​បង្កើត​ដោយ​ខ្លួនឯង​។ 

​    ​ដូច្នេះហើយ​ទើប​មាន​យន្តហោះ​ចម្បាំង X-2​។ យន្តហោះ​នេះ​មាន​ម៉ាស៊ីន​ពីរ​ដូច F-22 ដែរ និង​មាន​ប្រវែង ១៤ ម៉ែត្រ​គុណ ៩ ម៉ែត្រ​។ ការ​បំបាំងកាយ​ជាធម្មតា​អាច​សម្រេចបាន​តាមរយៈ​ការ​ផ្គុំ​ចូលគ្នា​រវាង​វត្ថុ​ធាតុ​នានា​ដែល​អាច​ស្រូបយក​រលក​របស់​រ៉ា​ដា និង តាមរយៈ​រាង​រ៉ូ​វ​របស់​យន្តហោះ ដែល​អាច​ចៀស​ចេញពី​ប្រដាប់​ចាប់​សញ្ញា​របស់​រ៉ា​ដា​។ 

​    ​គេ​នៅ​រង់​ចាំមើល​សិន​ថា​តើ​យន្តហោះ X-2 របស់​ជប៉ុន​នឹងមាន​សមត្ថភាព​ខ្ពស់​កម្រិតណា​ពេល​សាកល្បង​ហោះហើរ​ក្នុងពេល​ខាងមុខ​ដ៏​ខ្លី​នេះ​៕

adverise with khmeread
ប្រភព៖ msn

អ្នកនឹងចូលចិត្ត

មតិយោបល់