adverise with khmeread 3

បង្ក្រាប​ទីតាំង​ជួញ​គ្រឿងញៀន​ដ៏​ធំ​ចាប់ខ្លួន​៦​នាក់​ដកហូត​ម៉ា​ទឹកកក​ជាង​១​ពាន់​កញ្ចប់​

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរ​:​សេនីយ៍​ត្រី​ប៉ាន់ សុភាព​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​មួយកន្លែង​ស្ថិតនៅ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌ មានជ័យ​ដោយ​ឃាត់​មនុស្ស​៦​នាក់​(​ស្រី​២​នាក់​) និង​វត្ថុតាង​មួយចំនួន​។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា កិច្ចប្រតិបត្តិការ​ខាងលើនេះ​ចាប់ផ្តើម​នៅវេលា​ម៉ោង​៩​និង​៤០​ព្រឹក​ថ្ងៃទី​២៩​មករា​នេះ ដោយបាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១០៤៥​កញ្ចប់ ជញ្ជីង​ថ្លឹង​ចំនួន​២ និង ប្រដាប់ប្រដា​ប្រើប្រាស់​មួយចំនួនទៀត​។​

    ភ្លាមៗ​នោះ​អាវុធហត្ថ​មិនទាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ ព្រោះ​កំពុង​បន្តការងារ​នៅឡើយ​។​

    សូមបញ្ជាក់ថា កន្លងមក​មុខសញ្ញា​ជួញ​គ្រឿងញៀន​យកទៅលក់​នៅ​តំបន់​ក្រុង​តាខ្មៅ​,​ស្រុក​ស្អាង​និង​ស្រុក​កោះធំ​បាន​ឆ្លើយថា ពួកគេ​បាន​ទិញ​គ្រឿងញៀន​ពី​ម្តុំ​ភូមិ​ព្រែក​តា​គង់​ខាងលើនេះ ។ ម្យ៉ាងទៀត​តំបន់​នេះ​ល្បី​យូរហើយ​តែ​សមត្ថកិច្ច​មូលដ្ឋាន​ស្រាវជ្រាវ​រក​មិនឃើញ​សោះ ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​បាន​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់