adverise with khmeread Faedd270 9228 47b5 8d35 3f2a23023467

ឃាត់ជនអន្តោប្រវេសន៍វៀតណាម​១១​នាក់ នៅខណ្ឌទួលគោក

    ភ្នំពេញ​៖ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្តន៍ និតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃ​សីឡា បាន​ឲ្យថា ជនអន្តោ ប្រវេសន៍វៀតណាម​១១​នាក់ ត្រូវបាន​ចាប់ខ្លួន នៅផ្ទះលេខ៦១ផ្លូវលេខ២៦១សង្កាត់ទឹកល្អក់១ ​ខណ្ឌ​ទួលគោក កាលពីរសៀល​ថ្ងៃ​ទី​២​ធ្នូ​២០១៥​។​
​    ប៉ូលិស នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយ​មាន​ការសម្របសម្រួល​ពី​លោក មាស ចន្ទ័​ពិសិដ្ឋ ព្រះរាជអាជ្ញារង សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១១​នាក់​ស្រី​៤​នាក់ នៅក្នុង​សង្កាត់ផ្សា​ដើមគរ និង​សង្កាត់​ទឹកល្អក់៣ ខណ្ឌ​ទួលគោកយក​មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដោយ​ចោទ​ពីបទលួច​ឆ្លងដែនស្នាក់នៅ និង​ធ្វើការ​ដោយ គ្មាន​លិខិត​ឆ្លងដែន ។​
    ​យោងតាម​មាត្រា ទី ២៩ ច្បាប់​ស្តីពី​អន្តោរ​ប្រវេ​ស បានចែង​ថា ជនបរទេស​ណាដែលគ្មាន​ការអនុញាតិ ហើយ​ចូលមក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លបលួច លាក់​បន្លំ ឬ ល្បិច​ផ្សេងទៀត​ដែល ផ្ទុយ​ពី​បទ​បញ្ញា​តិ នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស ដាក់​គុក​ពី​បីខែ​ដល់ ៦​ខែ មុន​នឹងបណ្តេញចេញ ត្រូវ​ផ្តន្ទាទោស ដូចគ្នា​នឹង​ជនល្មើស ។
     ចំពោះ​ជន​ណា​ដែល​ផ្តល់ជំនួយ ឬជួយ​លាក់បាំង​ក្នុង​ការបញ្ចូល ជនបរទេស ដែល​គ្មាន​ការអនុញាតមក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​ភ្ញាក់​ងារ​រាជការ មាន​សមត្ថកិច្ចរូប​ណាដែល​ជា​អ្នកសមគំនិត​ឬជួយ​សម្រួល​ក្នុង​ការប្រព្រឹត្ត បទល្មើស​ខាងលើ ត្រូវ​ផ្តន្ទាទោស ដាក់​គុក​ពី ១​ខែ​ដល់​១​ឆ្នាំ ហើយ​មន្ត្រី​រាជការ​មាន​សមត្ថកិច្ច​រូប​ណា ដែល​ធ្វើ​មានការធ្វេសប្រហេស ខ្វះ​ការ​ប្រុងប្រយត្ន័ ឬ មិនគោរពបទបញ្ជាត្រូវទទួលការផ្តន្ទាទោសផ្នែក​រដ្ឋបាលមធ្យោបាយសម្ភា​រ:ប្រើប្រាស់ សម្រាប់​ប្រព្រឹត្ត​បទល្មើសត្រូវ​រឹបអូសទុកជា​សម្បត្តិរដ្ឋ​ដោយ​តុលាការ ៕

adverise with khmeread

មតិយោបល់