adverise with khmeread 1

​យុវជន​ក្រុម​តោ​ខៀវ Chelsea ម្នាក់​ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​មិនគួរ​ឲ្យ​ជឿ​

​យុវជន​ក្រុម Chelsea កីឡាករ Ola Aina បា​នរក​គ្រាប់​បាល់​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​ប្រកួត​ជាមួយ​ក្រុមយុវជន​រប​ស់មាន់​ខ្នាយ​មាស Tottenham Hotspur កាលពី​យប់មិញ​នេះ​។​

​ក្រុម​ក្រោយ​អាយុ ២១ ឆ្នាំ​ទាំង​ពីរបាន​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​ស្វិតស្វាញ ខណៈដែល​ក្រុមយុវជន​របស់ Chelsea បានធ្វើការ​គ្រប់គ្រង​ការប្រកួត​បាន​ទាំងស្រុង​នៅ​ទីបំផុត​។​

​ក្រុម​តោ​ខៀវ​បាន​នាំមុខ ២-០ បើកឆាក មុននឹង​ខ្សែការពារ​វ័យក្មេង​អាយុ ១៩ ឆ្នាំ​រូបនេះ​រក​គ្រាប់​បាល់​ពី​ពាក់កណ្តាល​ទីលាន​ដែល​អាចជា​គ្រាប់​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​របស់គេ​ក៏​ថា​បាន​។​

Aina បាន​បណ្តើរ​បាល់ដ​ល់ពាក់​កណ្តាល​ទី បន្ទាប់មក​កីឡាករ​រូបនេះ​ក៏​សម្រេចចិត្ត​ស៊ុត​លេង​មួយ​ជើង ហើយក៏​បាន​រក​គ្រាប់​បាល់​មួយ​នេះ​ទៅ​។​

​កីឡាករ​វ័យ ១៩ ឆ្នាំ​រូបនេះ​បា​នរក​គ្រាប់​បាល់​ទី​បី​ក្នុង​នាទី​ទី ៣៥ ហើយ​ក្លាយជា​ខ្សែការពារ​វ័យក្មេង​មួយរូប ដែល​អាច​រក​គ្រាប់​បាល់​អស្ចារ្យ​បែបនេះ​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់