adverise with khmeread Untitled 1

កោះកុង​ឃាត់​ចោរលួច​ទ្រព្យសម្បត្តិ​ម្នាក់​ខណ​:​នៅ​កំពត​ចោរលួច​ចាប់​មិនទាន់បាន​

      កោះកុង​-​កំពត ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ​ចាប់ខ្លួន​ពីបទ​លួច​យក​ទ្រព្យសម្បត្តិ​កាលពី​រសៀល​ថ្ងៃទី​២៨​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ឡេង​ជី​វីន ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជាតិខ្មែរ​រស់នៅក្នុង​ភូមិ​-​សង្កាត់​កើតហេតុ​ជា​មុខសញ្ញា​លួច​ផង​ប្រើប្រាស់​គ្រឿងញៀន​ផង ។​

     ការចាប់ខ្លួន​គឺ​យោងតាម​បណ្តឹង​របស់​ឈ្មោះ​ហេ​ត​ម៉ៃ​ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​ជាតិខ្មែរ​អ៊ិ​ស្លាម មុខរបរ​កម្មករ​រោងចក្រ​នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ជាមួយគ្នា​។​

     ក្នុងករណីនេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

    ដោយឡែក​នៅ​យប់​ថ្ងៃទី​២៨​មករា​ឆ្នាំ​២០១៦ មាន​ករណី​គាស់​ផ្ទះ​លួច​មាស​និង​លុយ​នៅ​ភូមិ​កំពូល​មាស ឃំ​ុ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឌួង ហុ​ី​ម​ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​លក់ដូ​អីវ៉ាន់​ចាប់ហួយ​។ ទ្រព្យសម្បត្តិ​ដែល​ចោរលួច​អស់​រួមមាន ៖ មាស​ដុំ​
​ទម្ងន់​២៥​ជី ,​លុយ​ថៃ​ចំនួន ៦០០០ បាត​និង​លុយ​ខ្មែរ មួយចំនួនទៀត​។​សកម្មភាព​ខាងលើនេះ កើត​ឡើងខណ​:​ពេល​ពួកគាត់​នាំគ្នា​ចេញទៅ​ស៊ីការ​គេ​អស់ ហើយ​ចោរ​គាស់​ទ្វារក្រោយ​ធ្វើ​ពីស​ង្គ័​សី ចូលក្នុង​ផ្ទះ​គាស់​ទូ​ដាក់​ខោអាវ ហើយ​យក​ទ្រព្យសម្បត្តិ​គេច​បាត់​តែម្តង​។​ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ៕​

adverise with khmeread

មតិយោបល់