adverise with khmeread Untitled 1

នាង Jungah ចាក​ចេញពី​ក្រុម After School ក្រោយ​ចប់​កុងត្រា​

​ផលិតកម្ម Pledis Entertainment បានបញ្ជាក់​ថា​នាង Jungah បាន​ចប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ហើយៗនឹង​ឲ្យ​នាង​ចាក​ចេញពី​ក្រុម After School តាម​បំណង​របស់នាង​។​

​    ​ផលិតកម្ម​នេះ​បាន​បន្ថែមថា ក្រុមហ៊ុន​បាន​នឹង​កំពុង​ពិភាក្សា​អនាគត​ក្រុម After School ទៅលើ​សកម្មភាព​មួយចំនួន​។​

​    ​គួរបញ្ជាក់​ផងដែរ​ថា​ក្រុម​ចម្រៀង After School បានចាប់កំណើត​ក្នុង​ឆ្នាំ ២០០៩​។ ចំពោះ​ការចូល​ក្រុម After School គឺមាន​របៀប​ដូច​ចូលរៀន​សាកលវិទ្យាល័យ​អ​ញ្ជឹ​ងពោល​ពេល​រៀបចំ​រយៈពេល ៤ ឆ្នាំ​គឺ​ត្រូវ​បញ្ចប់​ការសិក្សា ដែល​មានន័យថា​ពេល​ចប់​កុងត្រា​គឺ​ត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ ហើយ​នាំ​សមាជិក​ថ្មី​ចូល​ជំនួស​វិញ​។ ហើយ​នៅពេលនេះ​មានសមាជិក​មួយចំនួន​នឹងត្រូវ​បញ្ចប់​ការសិក្សា​ខ្លះៗ​ហើយ​។ សមាជិក​មុន​នាង Jooyeon បាន​ចាកចេញ ហើយៗ​ឥឡូវ Jungah ក៏បាន​ចាកចេញ​តាម​ក្រោយ​ដែរ​៕​

adverise with khmeread

មតិយោបល់