ស្ត្រីជនជាតិនេប៉ាល់អាយុ ១១២ ឆ្នាំ ដែលជក់បារី ៣០ ដើមក្នុងមួយថ្ងៃអស់រយៈពេលជិត ១០០ ឆ្នាំ អះអាងថា គន្លឹះនៃអាយុវែងគឺត្រូវសកម្មរាល់ថ្ងៃ និងកុំឱ្យមានស្ត្រេស៍។
លោកយាយ បាទូលី ឡាមីឆេន (Batuli Lamichhane) កើតនៅខែមិនា ឆ្នាំ១៩០៣ និងបានចាប់ផ្តើមជក់បារីនៅអាយុ ១៧ ឆ្នាំ ជាទម្លាប់មួយដែលលោកយាយបានបន្តធ្វើរហូតមកខណៈរស់នៅសឹងតែដាច់សង្វែងពីមនុស្សគ្រប់គ្នានៅក្នុងភូមិ។
ចៅប្រុសច្បងរបស់លោកយាយមានអាយុ ៨៥ ឆ្នាំ និងមានចៅលួតជាច្រើននាក់ទៀត ខណៈចៅៗបួននាក់ទៀតបានស្លាប់អស់ហើយ។
ខណៈសំឡេងគាត់ស្តាប់ទៅឭពុំសូវច្បាស់ ប៉ុន្តែលោកយាយទួតម្នាក់នេះអាចធ្វើការងារផ្ទះសព្វបែបយ៉ាងដោយខ្លួនគាត់។
លោកយាយបាននិយាយថា "មនុស្សជំនាន់ទំនើបនេះកើតស្ត្រេស៍ច្រើនណាស់។ ហើយអ្នកដែលពុំធ្វើការ ឬខ្ជិលច្រអូសពេលចាស់ឡើងនឹងមិនរស់បានយូរទេ។ ដូច្នេះអ្នកត្រូវតែសកម្ម និងកុំឱ្យមានស្ត្រេស៍ឱ្យសោះ។ អ្នកគួរតែរីករាយជានិច្ច ដូច្នេះទើបអាចរស់បានយូរ។ ខ្ញុំមិនខ្វល់ថាខ្ញុំចាស់ប៉ុនណានោះទេ។ តែខ្ញុំចៀសចាស់មិនរួចទេ។ ខ្ញុំបានឃើញរឿងរ៉ាវជាច្រើនបានផ្លាស់ប្តូរអំឡុងពេលនៃជីវិតរបស់ខ្ញុំ"។
ទោះបីអាយុចាស់បែបនេះក្តី ក៏លោកយាយនៅតែអ្នកជក់បារីយ៉ាងសាហាវ និងជាក់វា ៣០ដើមរៀងរាល់ថ្ងៃ។ លោកយាយបាននិយាយថា "ខ្ញុំបានជក់បារីអស់ ៩៥ ឆ្នាំមកហើយ។ គ្រាន់តែជក់បារីគ្មានអ្វីខុសទេ"៕
