adverise with khmeread Untitled 1

ទើប​អាយុ​១៦​ឆ្នាំ​ហាត់​ធ្វើ​ចោរ​ជាប់​ខ្នោះ​ប៉ូលិស​

    កណ្ដាល ៖ ក្មេងស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ពីបទ​អំពើ​លួច​ទូរស័ព្ទដៃ​កាល​ព៏​វេលា​ម៉ោង​៩​និ​ត​៤៥​នាទី​ថ្ងៃទី​២៩.០១.២០១៦ នៅ​ចំណុច ផ្សារ​តាខ្មៅ​ចាស់ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឌី រស្មី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល មុខរបរ មន្ត្រី​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ។​
    ចំណែក​ជនល្មើស​ឈ្មោះ ទ្រី ស្រី​នាង ភេទ​ស្រី អាយុ​១៦​ឆ្នាំ​ទីលំនៅ​កំណើត ភូមិ​សម្បួ​មាស ឃុំ​នាង​គង់​ហ៊ីង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​មុខរបរ មិន​ពិតប្រាកដ​ឃាត់ខ្លួន​។​

   វត្ថុតាង ចាប់យក​៖ ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក iPhone6s ពណ៌​ទឹកមាស់ (​របស់​ជនរងគ្រោះ​)​និង​កាបូបស្ពាយ​ពណ៌​លឿង​០១(​របស់​ជនល្មើស​)​។​

     ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ពេលដែល​ជនរងគ្រោះ​កំពុងតែ​ដើរ​ទិញ​ម្ហូប​នៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​ទុក​ទូរស័ព្ទ​នៅក្នុង​ហោប៉ៅ​ខោ​។ ស្រាប់​
​តែ​ជនល្មើស​បាន​ដើរមក​បុក លួច​យក​ទូរស័ព្ទ ភ្លាមនោះ​ជនរងគ្រោះ​ឃើញ​ទាន់​បាន​ប្រាប់​សន្តិសុខ​ផ្សារ ធ្វើការ​ឃាត់ខ្លួន​បាន រួមទាំង​វត្ថុតាង បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់