adverise with khmeread Index

ឃាត់​ចោរលួច ចោរប្លន់​ម៉ូតូ​២​នាក់​

     ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជា​មួយ​កម្លាំង​នគរបាល​ខណ្ឌចំការមន​បានចេញ​ស្រាវជ្រាវ​រហូត​តាម​ចាប់ កាល​ពិ​វេលា​ម៉ោង​៣​ល្ងាច​ថ្ងៃទី​២៨​មករា​ឆ្នាំ​២០១៦​ក្រុមចោរប្លន់​ម៉ូតូ​យ៉ាងសកម្ម​ចំនួន ២​នាក់ នៅ​ទឹកដី​ខណ្ឌចំការមន ហើយនឹង​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦​នេះ​។​

    មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​នេះ​ថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​ត្រូវបាន​តាម​ចាប់ខ្លួន​ជា​បន្តបន្ទាប់់ នៅ​ថ្ងៃ​ម្សិលមិញ និងនៅថ្ងៃនេះ គឺជា​មុខសញ្ញា​វាយ​ប្លន់​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ នៅ​ដី​ខណ្ឌចំការមន​១​លើក និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​២​លើក ។​

     ម​ន្រី​បន្តថា ជនសង្ស័យ​ទី​១-​ឈ្មោះ វ៉ា ប៊ុន​ថា ហៅ​វឿន​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ​ស​ន្និ​សុខ​ឯកជន ស្នាក់នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ពីបទ​លួច​ម៉ូតូហុងដា​សេ​១២៥​ស៊េរី​០១១​ស្លាក​លេខ​ភ្នំពេញ​1BL-4470​និង​ទី​២-​ឈ្មោះ​អន​សំអាត​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ មុខរបរ​មិន​ពិតប្រាកដ​ឃាត់​នៅ​សង្កាត់ស្ទឹងមានជ័យ ។​

     វត្ថុតាង​ដកហូត​រួមមាន ដែក​ច្នៃ​សំប៉ែត​៣,​ដែកឆាប​១,​កញ្ចក់​ម៉ូតូ​១​គូ​,​ប្រអប់​សោ​១,​ដង្កាប់​១,​ទួ​ណឺ​វី​ស​២,​មេសោ​សូឡិច​១,​កន្ត្រៃ​១,​មេសោ​ខ្មៅ​១,​ខ្សៀ​ជក់​កញ្ឆា​១​និង​ថង់​ប្លា​ស្ទិ​ក​តូចៗមួយចំនួន និង​ម៉ូតូ​មួយគ្រឿង ។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ស្ថិតក្រោម​ការសាកសួរ ដើម្បី​តាម​ចាប់​បក្ខពួកបន្ថែមទៀត មុន​បញ្ជូនទៅ​តុលាការ ៕​

adverise with khmeread

មតិយោបល់