adverise with khmeread 1

ចាប់ខ្លួន​មុខសញ្ញា​គ្រឿងញៀន​ម្នាក់ និង​ថ្នាំញៀន​៦​កញ្ចប់ នៅ​ស្ទឹងមានជ័យ​

     ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ ចាប់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់ នៅផ្ទះ​ជនសង្ស័យ​តាម​បណ្ដោយ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ ចាន់ រ៉ាវី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​រើស​អេតចាយ មាន​ទីលំនៅ​កន្លែងកើតហេតុ ។​

   ខណៈពេល​ចាប់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន ថ្នាំញៀន​ក្រាម​ពណ៌​ស​ថ្លា​៤​កញ្ចប់​តូច និង​២​កញ្ចប់​ធំ​, ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​, សៀវភៅបញ្ជី​កត់ត្រា​ថ្លៃ​ជំពាក់​គ្រឿងញៀន​១​ក្បាល និង​ដាវ​សាំ​ម៉ូ​រ៉ៃ​២ ។​

      ក្រោយពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​ចាត់​ការបន្ត​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់