adverise with khmeread D510b776 c70f 420d be8c b9900fe61d60

អាវុធហត្ថបញ្ជូនជនសង្ស័យ ២៣ នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

   ភ្នំពេញ ៖ ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន២៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ហាញមុខកាលពីព្រឹកថ្ងៃទី៣ធ្នូឆ្នាំ២០១៥ រួចបញ្ជូនទោសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។
    សូមបញ្ជាក់ថា ការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីនៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២ធ្នូកន្លងទៅនេះបានសហការជាមួយអាវុធហត្ថខណ្ឌពាក់ព័ន្ធចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ជាមួយ នឹងថ្នាំញៀនជាច្រើនកញ្ចប់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
    កិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ២៣នាក់ដកហូតថ្នាំញៀន៣កញ្ចប់និងជញ្ជីងថ្លឹង១នៅចំណុចមុខពេទ្យលោកសង្ឃដែលជាព្រំប្រទល់ខណ្ឌទួលគោកនិងខណ្ឌសែនសុខរាជធានីភ្នំពេញតែម្តង ហើយកន្លែងដុះស្លែបង្ក្រាបមិនចេះអស់។
     បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់