adverise with khmeread Jingjing penguin 600x336

សត្វ​ផេ​ន​ឃ្វី​ន​សាង​មិត្ត​ជាមួយ​មនុស្ស​មិនគួរ​ឱ្យ​ជឿ​!

​    ​លោកតា Joao Pereira de Souza ជា​អ្នកនេសាទ​មួយរូប​មកពី​ទីក្រុង Rio de Janeiro ប្រទេស Brazil បាន​ចែករំលែក​នូវ​ភាពកក់ក្ដៅ​មួយ​ជាមួយ​សត្វ​ផេ​ន​ឃ្វី​ន (Penguin) ប្រភេទ Magellanic មាន​ដើមកំណើត​នៅ​ប្រទេស​អា​ហ្វិ​ក​ខាងត្បូង​។ ប្រាំ​ឆ្នាំ​កន្លងផុត​ទៅហើយ Penguin មួយ​នេះ​ហាក់បីដូចជា​ផ្លាស់ប្ដូរ​ពណ៌​សម្បុរ​ខ្លះៗ​នៅពេលដែល​សត្វ​នេះ​ទៅ​ជួប​លោកតា de Souza ម្ដងៗ​ក្នុងឆ្នាំនេះ​។​

​    ​ទំនាក់ទំនង​នេះ​បានចាប់ផ្ដើម​តាំងពី​ឆ្នាំ ២០១១ នៅពេលដែល​លោកតា de Souza បានឃើញ Penguin ប្រភេទ Magellanic ឈ្មោះ​ក្រៅ Jingling បាន​ជាប់​ត្រាំ​ក្នុង​ប្រេង​នៅលើ​ឆ្នេរសមុទ្រ​ជិត​ផ្ទះ​គាត់​។ ហើយ​គាត់​ក៏បាន​យក Jingling មក​ផ្ទះ​គាត់​នៅពេលនោះ និង​លាង​សម្អាត និង​បានផ្ដល់​ចំណី​ខ្លះៗ​ឲ្យ​ទៅ​វា​ទៀតផង​។ តាំងពី​ពេល​ថ្ងៃ​នោះមក Jingling មិនដែល​ទៅណា​ឆ្ងាញ​ពី​រូបគាត់​នោះទេ បើទោះជា​សត្វ​នេះ​មាន​សំបុក​ផ្ទាល់ខ្លួន​វា​ក៏ដោយ​។​

​    ​ទោះជា​យ៉ាងណា​លោកតា​ចិត្តល្អ​រូបនេះ​បាន​ព្យាយាម​ដោះលែង​សត្វ​នេះ​ទៅ​សមុទ្រ​វិញ ប៉ុន្ដែ​វា​តែងតែ​ត្រឡប់​មកជួប​លោកតា​ម្ដងម្កាល​រហូត​។ គាត់​ឃើញ​ដូច្នេះ​ក៏បាន​យក​វា​ទៅលើ​ទូក​របស់គាត់ និង​បាន​ប្រលែង​នៅ​កណ្ដាល​សមុទ្រ​។ ប៉ុន្ដែ​នៅពេលនោះ​លោកតា​ក៏បាន​ត្រឡប់​ទៅរក​វា​វិញ​ព្រោះ​ខ្លាច​វា​វង្វេងផ្លូវ ហើយ Jingling ក៏បាន​រង់ចាំ​រូបគាត់​ដែរ​។​

​    ​សត្វ Penguin ប្រភេទ​នេះ​តែងតែ​ធ្វើ​ចំណាកស្រុក ឬ​ផ្លាស់ប្ដូរ​ទីលំនៅ​រាប់ពាន់​ម៉ា​យល៍​រៀងរាល់ឆ្នាំ​ដើម្បី​ទៅ​បង្កាត់​ពូជ​ជាមួយ​សត្វ Penguin ប្រភេទ Colonies នៅ​តំបន់ Patagonia ប្រទេស​អាមេរិក​។ អ្វីដែល​ចម្លែក​នោះ​គឺ Jingling មិនបាន​ទៅណា​ឆ្ងាយ​ពី​ទីក្រុង Rio ជាង​បួន​ខែ​បន្ទាប់ពី​ការជួយ​សង្គ្រោះ​របស់លោក​តា​។ វា​តែងតែ​ដើរ​ដោយ​ជើង​ខ្វា​យៗ​មករក​លោកតា de Souza រហូត ពេលខ្លះ​សត្វ​នេះ​បាន​ចំណាយពេល​ជិត​ប្រាំបី​ខែ​រហូតដល់​មួយឆ្នាំ​នៅ​ជាមួយ​លោកតា de Souza​។ ពេលនេះ​ប្រហែល​អាច​និយាយបានថា​គាត់​ក្លាយជា​ម្ចាស់​របស់​វា ហើយ Jingling ក៏​មិនអាច​ទៅណា​ចោល​មនុស្ស​ដូចគ្នា​។​

​    ​អ្នកនេសាទ​ត្រី​ជើងចាស់​រូបនេះ​មានចិត្ត​ច្របូកច្របល់​ដោយ​គាត់​ពិតជា​ប្លែក​ទៅនឹង​អ្វីដែល​កើតឡើង​នេះ​ខ្លាំងណាស់​។ ហើយ​គាត់​បាន​និយាយថា "​វា​ពិតជា​រឿង​កំប្លែង​ណាស់​ដែល Jingling នឹក​ខ្ញុំ​បានមក​នៅ​ជាមួយ​ខ្ញុំ​មួយ​ទៅ​ពីរ​សប្ដាហ៍ ក្រោយ​ត្រឡប់​ទៅ​សមុទ្រ​វិញ​។ បន្ទាប់ពី​ចាកចេញ​ប្រហែល​ដប់​ថ្ងៃ​ទៅ​កន្លះ​ខែ​វា​មករក​ផ្ទះ​ចាស់​ដដែល​ខ្ញុំ​បាន​ជួយ​វា​ហើយ​បាន​ចាំ​រហូតដល់​ឃើញ​មុខ​ខ្ញុំ​"៕

 

adverise with khmeread
ប្រភព៖ OTC

អ្នកនឹងចូលចិត្ត

មតិយោបល់