adverise with khmeread A

មានតែ​នៅ​ឥណ្ឌូនេស៊ី​! ម៉ូតូឌុប​ផ្តាច់​ព្រលឹង​!

​    ​ខ្សែអាត់​វីដេអូ​គួរឱ្យ​ស្រៀវ​បះសក់​មួយ​បានបង្ហាញ​អ្នកជិះ​ម៉ូតូ​ម្នាក់​នៅ​តំបន់​ដាច់ស្រយាល​ប្រទេស​ឥណ្ឌូនេស៊ី កំពុង​ដឹក​អ្នកដំណើរ ៩ នាក់​ផ្សេងទៀត​លើ​បន្ទះ​ឈើ​២​ដុំ​ធំ​ដែល​ភ្ជាប់​នៅ​សងខាង​ម៉ូតូ​។ 

​    ​វីដេអូ​ឃ្លី​ប​នេះ​មាន​រយៈពេល​មិន​ដល់​មួយ​នាទី​ទេ និង ត្រូវបាន​អាប់​ឡូត​ចូលក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ជាមួយនឹង​ចំណងជើង​ថា "​មានតែ​នៅ​ឥណ្ឌូនេស៊ី​-​ម៉ូតូ​មាន​ឈើ​កាត់​ទទឹង​"​។ 

​    ​អ្នកដំណើរ ៩ នាក់​ទំនងជា​ស្ត្រី​និង​កុមារ​រួមទាំង​អ្នកបើក​សរុប ១០ នាក់​បាន​ជិះ​លើ​ម៉ូតូឌុប​ផ្តាច់​ព្រលឹង​មួយ​នេះ​។ តែ​គ្មាន​នរណាម្នាក់​ពាក់​មួយ​សុវត្ថិភាព​ឡើយ​។ 

​    ​អ្នកដំណើរ​ហាក់​មិន​ព្រួយបារម្ភ​ចំពោះ​ម៉ូតូឌុប​ដ៏​ចម្លែក ដែល​ពួកគេ​កំពុង​ជិះ​ពីលើ​នោះទេ ដោយ​គិតថា​ពួកគេ​បាន​ជួយ​រក្សា​លំនឹង​ដល់​បន្ទះ​ឈើ​ទាំងសងខាង​នៃ​ម៉ូតូ​មួយ​នេះ​ថែមទៀត​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់