adverise with khmeread 1

Benzema ត្រូវបាន​កោះហៅ​មក​ផ្តល់​សក្ខីកម្ម​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ផ្លូវភេទ​

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Le Parisien ប្រទេស​បារាំង​បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​របស់​ក្រុម Real Madrid កីឡាករ Karim Benzema ត្រូវបាន​គេ​ហៅ​ដើម្បី​ផ្តល់​សក្ខីកម្ម​ជាថ្មី​ម្តងទៀត​នៅឯ​សាលាជំនុំ​ជំ​រះ​ក្តី Versailles ជុំវិញ​រឿងអាស្រូវ​ផ្លូវភេទ​របស់​មិត្ត​រួម​ជាតិ កីឡាករ Mathieu Valbuena ។​

​ពេលដែល​ចោទ​ជា​សំណួរ​អំពី​បញ្ហា​មួយ​នេះ​ដោយ​បណ្តា​អ្នកកាសែត មេធាវី​ការពារ​ក្តី​របស់​កីឡាករ​រូបនេះ​មិនបាន​ធ្វើ​សេចក្តីថ្លែងការណ៍​អ្វីមួយ​នោះឡើយ​។​

​នាពេល​បច្ចុប្បន្ន គេ​មិនដឹងថា​ហេតុអ្វី​បានជា Benzema ត្រូវបាន​កោះហៅ​ឲ្យ​មក​ធ្វើជា​សាក្សី​ម្តង​ទៀតឡើយ​។ ប៉ុន្តែ​សាល​ជំនុំ​ជំ​រះ​ក្តី Versailles ទទូចថា សហព័ន្ធ​កីឡាបាល់ទាត់​បារាំង​មានបំណង​ចង់​ព​ន្លឿ​ន​រឿងក្តី​មួយ​នេះ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ចង់ដឹងថា​តើ​កីឡាករ Valbuena និង Benzema នឹង​អាច​បង្ហាញខ្លួន​ទាន់ពេលវេលា​ឬ​អត់​សម្រាប់​ប្រទេស​បារាំង​ក្នុង​យុទ្ធនាការ​បាល់ទាត់ Euro 2016 ដែល​បារាំង​ធ្វើជា​ម្ចាស់ផ្ទះ​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់