Sir Alex Ferguson នឹងបង្ហាញមុខនៅក្លឹប Man Utd ដើម្បីដឹកនាំក្រុមអតីតកីឡាករចាស់ៗសម្រាប់ការប្រកួតដឹងគុណដល់កីឡាករ Carrick

        អតីត​គ្រូបង្វឹក​ដ៏ជោគជ័យរបស់ក្លឹប Man Utd លោក Alex Ferguson នឹង​មក​បង្ហាញមុខនៅ​បញ្ជរបស់ក្លឹប Man Utd ​នៅរដូវ​ក្តៅនេះ ប៉ុន្តែលោកបាន​អះ​អាងថា លោក​គ្មានការសោកស្តាយ​ចំពោះការចូលនិវត្តនេះទេ។

        Sir Alex នឹង​វិលត្រឡប់​មក​បង្ហាញមុខ​នៅ​ក្នុងក្រុមបច្ចេកទេស​នៅ​ពហុកី​ឡាដ្ឋាន Old Trafford នៅ​ថ្ងៃទី​៤​ខែ​មិថុនា​ ដើម្បីរៀបចំ​ក្រុម​ជម្រើស​ដែលជាអតី​តកីឡាករចាស់ៗ​១១​នាក់​របស់ Man Utd អំឡុងរដូវកាលឆ្នាំ២០០៨ សម្រាប់​កម្ម​វិធីប្រកួត​សម្តែង​ការ​អរគុណ​ដល់​ខ្សែបម្រើ​ជើង​ចាស់ Michael Carrick ។

        អតីត​គ្រូបង្វឹក​ក្លឹប Man Utd ​រូប​នេះ​ធ្លាប់លើក​ពាន​​ PL ​១៣​លើក​ ពាន CL ​២លើក​ ពាន FA Cups ៥លើក និង​ League Cups ៤លើក​​នៅ​ក្នុង​ការគ្រប់គ្រង​២៦​ឆ្នាំ​របស់លោក។ ប៉ុន្តែទោះជាយ៉ាងណា​ Sir Alex ដែល​នឹងដឹកនាំ​ក្រុម​ដែល​បង្កើតឡើង​ដោយ​តារា​របស់​ក្លឹប Man Utd ដែល​ធ្លាប់​លើក​ពាន​ CL និង​ EPL ក្នុង ពេល​តែមួយ​កាល​ពី​ឆ្នាំ​២០០៨នោះបាន​និយាយថា លោកគ្មានការ​សោក​ស្តាយ​ទេក្នុងការ​ចុះចេញពី​តំណែង​កាល​ពីឆ្នាំ​២០១៣​។

        លោក Alex បាននិយាយាថា អ្វីដែលលោក​សោកស្តាយគឺការមិនបាន​ដាក់​ឲ្យ​កីឡាករ Park Ji-sung ចូលរួមក្នុងក្រុម​ជម្រើស​ដែល Man Utd ​បាន​យក​ឈ្នះ​ក្រុម​ Chelsea ​៣-១ ក្នុងក្របខណ្ឌ CL នៅទីក្រុង Moscow កាលពីឆ្នាំ​២០០៨​ ៕

adverise with khmeread