adverise with khmeread 14539325975396

Simeone៖ "​អ្នក​អាច​ផ្តល់​អ្វី​គ្រប់យ៉ាង​ហើយ​នៅតែ​ចាញ់​" ក្រោយ​ជ្រុះ​ចេញពី​ពាន​ក្នុងស្រុក Copa del Rey

​លោក Diego Simeone បាន​ពិ​ព័ណ៌នា​អំពី​ការធ្លាក់​ចេញពី​ពានរង្វាន់​ខាប់​ប្រទេស​អេ​ស្ប៉ា​ញ Copa del Rey នៅ​វគ្គ​១/៤ បន្ទាប់ពី​ទទួលរង​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង ៣-២ ក្រោមស្នាដៃ​ក្រុម Celta Vigo ដែល​លោក​បាន​ថ្លែងថា​ក្រុម​របស់លោក​បានធ្វើ​ឱ្យមាន​កំហុស "​នៅក្នុង​ឈុត​ឆាកប្រយុទ្ធ​លើ​វាលស្មៅ​នៃ​ការប្រកួត​នេះ​"​។

​ទោះជា​យ៉ាងណាក្តី​គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមថា កីឡាករ​របស់លោក​មិន​មែនមាន​ទម្រង់​លេង​មិនល្អ​នោះទេ ហើយ​ពួក​ក៏បាន​បង្កើត​ឱកាស​ជាច្រើនលើក​ផងដែរ​។​

​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ត្រូវបានធ្វើ​បទសម្ភាសន៍​ទៅកាន់​អ្នកកាសែត​ក្រោយពី​បាន​ជ្រុះ​ចេញពី​ពានរង្វាន់​ក្នុងស្រុក​មួយ​នេះ ដោយ​គាត់​បាន​ឆ្លើយតប​ទៅកាន់​អ្នកសារព័ត៌មាន​វិញថា "​វា​ស្រេច​តែ​លើ​អ្នក​ទាំងអស់គ្នា​ទេ​ដើម្បី​សម្រេច​មតិ​ទៅលើ​ការប្រកួត​នេះ​។ ពេលដែល​អ្នកផ្តល់​អ្វី​គ្រប់យ៉ាង ហើយ​ធ្វើការ​ប្រកួតប្រជែង​ដូចដែល​យើង​បានធ្វើ អ្នក​នៅតែ​អាច​ទទួលបរាជ័យ នោះ​ហើយ​គឺជា​បាល់ទាត់​"៕​

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់