ទើបតែជួបក្នុងពិភពបាល់ទាត់! ស៊ុតចូលទីគេមួយគ្រាប់ និងទីខ្លួនឯងមួយគ្រាប់ដើម្បីបង្ហាញចិត្តស្មោះចំពោះប្រពន្ធ និងសង្សារលួចលាក់

    ​តារាបាល់ទាត់​ហ្គា​ណា​មាន​មូលដ្ឋាន​នៅ​អាហ្វ្រិក​ខាងត្បូង Mohammed Anas រំភើប​ជាខ្លាំង បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​គេ​មួយ​គ្រាប់ និង​ចូល​ទី​ខ្លួនឯង​មួយ​គ្រាប់ ដើម្បី​អរគុណ​ដល់​ប្រពន្ធ​និង​សង្សារ​របស់គាត់​។​

​    ​ការ​ស៊ុត​បញ្ចូល​ទី​សម្រាប់​ក្រុម Free State Stars នៅក្រៅ​ទឹកដី​ស្មើ​ជាមួយនឹង​ក្រុម Ajax Cape Town នៅ​សប្ដាហ៍​នេះ​នាំឱ្យ​ខ្សែប្រយុទ្ធ​រូបនេះ​ក្លាយជា​វីរបុរស​ក្នុងការ​ប្រកួត ថែមទាំង​បាន​រង្វាន់​ពី​ម្ចាស់​ឧបត្ថម្ភ​ទៀតផង​។​

​    ​គាត់​ទទួលបាន​ប្រាក់រង្វាន់​បន្ថែម ក្រោយពេល​សម្ភាសន៍​ជាមួយនឹង​អ្នកកាសែត​។​

​    ​អ្វីដែល​អស់សំណើច​បំផុត​នៃ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​រូបនេះ គឺ​ការនិយាយ​ចេញពី​មាត់​គាត់​។​

​    ​គាត់​និយាយថា "​ខ្ញុំ​ពេញចិត្ត​ស្ដាប់​អ្នកគាំទ្រ​ខ្ញុំ ប្រពន្ធ​ខ្ញុំ និង​សង្សារ​ខ្ញុំ​។ បង​សោកស្ដាយ ប្រពន្ធ​សម្លាញ់​។ ប៉ុន្តែ​បង​ស្រឡាញ់​អូន​អស់ពី​បេះដូង​។ ពីរ​គ្រាប់​ដែល​បង​ស៊ុត​បញ្ចូល​ទីនេះ សម្រាប់​មនុស្ស​ស្រី​ពីរ​នាក់​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...