Eden Hazard នឹង​អវត្តមាន​ពី​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្សិ​ក​ដោយសារ​របួស​

    ​កីឡាករ Eden Hazard ត្រូវបាន​ដកចេញ​ពី​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្សិ​ក ជាមួយ​ក្រុម​ក្រិ​ក និង​រុស្ស៊ី​ហើយ ហើយ​កីឡាករ​រូបនេះ​ក៏​អាច​នឹង​ខកខាន​ការប្រកួត​រវាង​ក្រុម Chelsea និង​ក្រុម Crystal Palace ផងដែរ​។​

​    ​Hazard ក៏​មិនបាន​បង្ហាញមុខ​ដែរ​អំឡុង​ការប្រកួត​រវាង​ក្រុម Chelsea ជាមួយ​ក្រុម Stoke City កាលពី​ថ្ងៃ​សៅរ៍ ដោយសារ​មាន​បញ្ហា​កំភួនជើង ។ បើតាម​ការអះអាង​រប​ស់លោក Roberto Martinez ឱ្យដឹងថា ខ្សែបម្រើ​ស្លាប​រូបនេះ​អាច​នឹង​ខកខាន​ការប្រកួត​រយ​:​ពេល​១៥​ថ្ងៃ ។​

​    ​អតីត​គ្រូបង្វឹក​ក្រុម Everton រូបនេះ​បាន​និយាយថា “Hazard មាន​របួស​មុនពេល​ប្រកួត​ជាមួយ Stoke​។ របួស​នេះ​មិនជា​ធ្ងន់ធ្ងរ​ទេ​។ យើង​នឹង​តាមដាន​ស្ថានភាព របួស​នេះ​”​។ Hazard គ្រោង​នឹង​វិលត្រឡប់​ទៅ​ទីក្រុង​ឡុង​ដ៍​វិញ​នៅ​សប្តាហ៍​នេះ​ដើម្បី​ឲ្យ​ក្រុមគ្រូពេទ្យ​របស់​ក្លឹប Chelsea ធ្វើការ​វាយតម្លៃ​ស្ថានភាព​របួស ៕

adverise with khmeread