Fifa ផ្អាក​អាជ្ញាកណ្តាល​ហ្គា​ណា​ម្នាក់ ដែល​កាត់ក្តី​លម្អៀង និង​រៀប​ចំលក់​ការប្រកួត​លើគោក​ពេក​!

​    ​សហព័ន្ធ​បាល់ទាត់​ពិភពលោក Fifa ចេញ​សេចក្តីប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ដោយ​ហាមឃាត់​អា​ជ្ញ​កណ្តាល​សញ្ជាតិ​ហ្គា​ណា​លោ Joseph Lamptey អស់​មួយជីវិត​សម្រាប់​ការរៀបចំ​លក់​លទ្ធផល​ប្រកួត​។​

​    ​បម្រាម​នេះ​កើតចេញពី​បាល់​ពិន័យ ១១ ម៉ែត្រ ដែល​លោក​អាជ្ញាកណ្តាល​រូបនេះ​ប្រគល់​ឱ្យទៅ​អាហ្វ្រិក​ខាងត្បូង ក្នុង​ជ័យជម្នះ ២-១ លើ​សេ​ណេ​ហ្គា​ល់ ក្នុងការ​ប្រកួត​ជម្រុះ​វើ​ល​ខាប់ ២០១៨ កាលពី​ខែវិច្ឆិកា ឆ្នាំមុន​។​

​    ​លោក​អាជ្ញាកណ្តាល​រូបនេះ​បាន​ពិន័យ​កីឡាករ កាលី​ឌូ គួ​លី​បាលី សម្រាប់​បាល់​ប៉ះ​ដៃ ប៉ុន្តែ​រូបភាព​វីដេអូ​ចាក់​សា​ឡើងវិញ បាន​បង្ហាញថា បាល់​នោះ​ប៉ះចំ​ជង្គង់​គាត់​ទេ​។​
​    ​
​    ​Fifa និយាយថា ខ្លួន​នឹង​ផ្តល់ព័ត៌មាន​លម្អិត នៅពេលណា​ដែល​សេចក្តីសម្រេច​បានបញ្ចប់​ជា​ស្ថាពរ និង​ជាប់​កាតព្វកិច្ច​។​

​    ​ឥឡូវនេះ​លោក​ឡាំ​តី អាច​ប្តឹង​ឧទ្ធរណ៍​ទៅ Fifa និង​តុលាការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា​។​

​    ​ជំនួយការ​មួយរូប​របស់លោក គឺ លោក​ដេវីដ ឡា​យា ដែល​មកពី​ហ្គា​ណា​ដែរនោះ ត្រូវបាន​ដក​ការចោទប្រកាន់​វិញ ពី​សំណាក់​គណៈកម្មាធិកា​រវិ​ន័យ​របស់ Fifa​។​

​    ​ជ័យជម្នះ​សម្រាប់​អាហ្វ្រិក​ខាងត្បូង បានធ្វើឱ្យ​ប្រទេស​នេះ​ជាប់​លេខ ២ ក្នុង​ពូ​ល D ដែលមាន ៤ ប្រទេស បន្ទាប់ពី​ការប្រកួត​ធ្វើឡើង​បាន​ពីរ​ជុំ ដោយ​សេ​ណេ​ហ្គា​ល់​ស្ថិតនៅ​លេខ ៣៕

 

adverise with khmeread
ប្រភព៖ 101greatgoals