adverise with khmeread Index

ឃាត់​ចោរ​គាស់​បង្អួច​ផ្ទះ​លួច​យក​កាបូប​លុយ​

      ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​កន្លះ​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៩ មករា ឆ្នាំ​២០១៦ ចំណុច​ផ្ទះ​លេខ​១២២​ផ្លូវ​បេតុង ភូមិ​ថ្មី  សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ មានជ័យ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​គាស់​បង្អួច​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​របស់​អ្នកស្រុក។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ស៉ឹ​ម រដ្ឋា  ហៅ​ខ្មៅ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​កម្មករ​អូស​រទេះ​បន្លែ​ផ្សារ​ដើម​គរ ទីលំនៅ​ផ្ទះជួល  ផ្លូវលំ ភូមិ​ទ្រា  សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

     ការឃាត់ខ្លួន​ពីបទ​គាស់​បង្អួច​ផ្ទះ​លួច​យក​កាបូប​លុយ​របស់​ជនរងគ្រោះ​ឈ្មោះ ណឹ​ប ច​ន្ធី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ សិស្ស  ស្នាក់នៅ ផ្ទះ​លេខ​១២២ ផ្លូវ​បេតុង ភូមិ ថ្មី  សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ខណៈពេល​ដែល​ជនរងគ្រោះ​ដាក់​កាបូប​លុយ​លើ​ក្បាល​ដំ​ណែ​ក​។​

    ចំណែក​បក្សពួក​ជនសង្ស័យ​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​គេចខ្លួនបាត់​ដោយ​យក​កាបូប​របស់​ជនរងគ្រោះ​ទៅជា​មួយ ។​

    សម្ភារ​:​បាត់បង់​:​កាបូប​ពណ៌​ផ្កាឈូក​លាយ​ត្រួយ​ចេក​១,​លុយ​អាមេរិក​២០០ ដុល្លារ​និង​ប័ណ្ណ​សម្គាល់​ទោចក្រយានយន្ត​០១​សន្លឹក​។​វត្ថុតាង​ចាប់យក​កង់​ពណ៌​ទឹកសមុទ្រ​០១​គ្រឿង ។​

    បច្ចុប្បន្ន​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕


adverise with khmeread

មតិយោបល់