រាវរក​ឃើញ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​មួយគ្រា​ប់​ទៀត​

    កណ្តាល ៖ សមត្ថកិច្ច​បាន​បន្ត​មុជ​រាវ​យក​គ្រាប់​ប្រភេទ​ទម្លាក់​ពីលើ​យន្តហោះ ចំនួន​០១​គ្រាប់​ប្រភេទ​MK82 បន្ទាប់ពី​លទ្ធផល​រាវរក​គ្រាប់​ទី​៤ ដែល​ប៉ូលិស​បាន​សហការ ប្រមូល​ជាមួយ ​CMA​C នៅក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​កាលពី​ថ្ងៃទី​២១​ មីនា ២០១៧​នេះ​។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​០១ ​មីនា​ ២០១៧ កន្លងមក កម្លាំង​ប៉ូលិស​បាន​សហការ​ជាមួ​យ ​CMAC បាន​យក​គ្រាប់​មិនទាន់​ផ្ទុះ ប្រភេទ​MK82 ចំនួន​០៣​គ្រាប់ នៅ​រណ្តៅ​ដី ស្ថិតក្នុង ភូ​មិ​​គោក​ព្រីង ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ 

    ក្រោយពី​កិច្ចប្រតិបត្តិការ នេះ​បានបញ្ចប់ ប៉ុន្តែ​ដោយមាន​ការសង្ស័យថា​អាច នឹងមាន​០១​គ្រាប់​ទៀត​នៅក្បែរនោះ ប៉ូលិស​ក៏​ឱ្យ​គោលការណ៍​ទៅ​លោក អធិការរង យ៉ង់ គង់ ស៊ើប​ព័ត៌​មា​ន​នៅ​ជុំវិញ​កន្លែង​នោះ។  

    បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​មក នឹង​បាន​បន្ត​ទាក់ទង ក្រុម​មុជទឹក​ CMAC មក​មុជ​រាវ នៅ ថ្ងៃទី​០៨ ​មីនា ​២០១៧។ ​តែ​ពេលនោះ ម៉ាស៊ីន​ខូច   រាវ​មិនឃើញ​ក៏​ផ្អាក​បណ្តោះអាសន្ន។​

    ក្រោយមក​ក្រុមការងារ​ដដែល​បាន​កណ​ត់​យក​ថ្ងៃទី​២១​ មីនា ​២០១៧ ទើប​យក​ម៉ាស៊ីន​មក​រា​វ​​ទៀត ក៏​ទទួលលទ្ធផល តាម​ព័ត៌មាន​ប្រាកដ​មែន គឺ​សមត្ថកិច្ច​បាន​ស្រង់​យក​គ្រាប់​ទម្លាក់​ B​o​m​b ប្រភេទ MK82​ ចំនួន​០១​គ្រាប់ ក្នុង​ជម្រៅ​ទឹក ៣,៥ ម៉ែត្រ​កប់​ចូលក្នុង​ដី​តួ​គ្រាប់​ទាំងមូល សល់​កន្ទុយ​ប្រវែង​១០cm គ្រាប់​នេះ​មាន​ទ​ម្ង់​ ២២៧kg មុខកាត់​ ២៧៤mm ប្រវែង​150m រសេវ 87.​10kg​ រួច​ប្រគល់ឱ្យ​ខាង ​CMAC​ ចាត់ការ​បន្ត​៕


 

adverise with khmeread