ប្រទះឃើញ​សន្តិសុខ​ក្រុមហ៊ុន PHOENIX ​ដេកស្លាប់​

    ភ្នំពេញ ៖ សន្តិសុខ​ក្រុមហ៊ុន PHOENIX ​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ នៅខាងមុខ​ក្រុមហ៊ុន ឃ្យូ​ប៊ី​ ទីតាំង​ផ្ទះ​លេខ ៨២៧ ផ្លូវ​ព្រះមុនីវង្ស ក្រុមទី​៣២ ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

    ប៉ូលិស​និយាយថា បុរសរងគ្រោះ​ឈ្មោះ ថន សុខា អាយុ​៥៨​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន PHOENIX ស្នាក់​នៅផ្ទះ​លេខ​៣៧០ ផ្លូវលំ ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ។ 

     ប៉ូលិស​បន្តថា កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២០ មីនា​២០១៧ ​បុរស​ជា​ជនរងគ្រោះ រួមជាមួយ​នឹង​បុរស​ម្នាក់ទៀត​ឈ្មោះ ហួត ជា ដែលជា​សន្តិសុខ​ជាមួយគ្នា​នោះ ត្រូវបាន​គេ​ជួល​ឱ្យមក​យាម​នៅ​ក្រុមហ៊ុន ឃ្យូ​ប៊ី ខាងលើ រហូតដល់​ម៉ោង​៣​អា​ធ្រា​ត្រ ពួកគេ​ក៏​នាំគ្នា​រក​កន្លែងដេក ដោយ​បុរសរងគ្រោះ​ដេក​លើ​អង្រឹង និង​សន្តិសុខ​ម្នាក់ទៀត ក្រាលកន្ទេល​ដេក​នៅក្បែរ​គ្នា​។​

     ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ក៏បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​កន្លែងកើតហេតុ និង​កោសល្យវិច្ឆ័យ​ទៅលើ​សព​ជនរងគ្រោះ​បាន​ឃើញថា រូបគាត់​បាន​ស្លាប់​ដោយសារតែ​ជំងឺ​គាំងបេះដូង (​ខ្យល់គ​) ទើប​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​វិញ៕​

adverise with khmeread