adverise with khmeread Index

ជេសស៊ីកា ស៊ី ធ្វើឲ្យអ្នកគ្រាំទ្រភ្ញាក់ផ្អើលជាមួយនឹងរូបភាពអាក្រាតទាំងមានផ្ទៃពោះ

          តារាបង្ហាញម៉ូត​និងជា​តារា​ស្រីកូនកាត់បី​សាសន៍ ជេសស៊ីកា ស៊ី (Jessica C) មានទម្ងន់​ប្រហែល​ប្រាំបី​ខែ​ ហើយ​នាងបាន​ចេញផ្សាយ​រូបភាពទាំងមាន​ផ្ទៃ​ពោះ​​ពណ៌​​សខ្មៅ​កាល​ពី​ថ្ងៃព្រហស្បតិ៍ដល់អ្នកគាំទ្រ​របស់នាង។

          រូបភាព​ជាមួយនឹង​គូដណ្តឹង​ អែនឌី អន (Andy On) បានបង្ហាញ​ក្បាល​ពោះ​ដ៏​ធំ​របស់នាងយ៉ាងច្បាស់ក្រឡែត។ ជេសស៊ីកា ស៊ី សង្ឃឹម​ថា នឹង​រក្សាទុក​រូប​ភាពដ៏កម្រ​​​នេះ​ជា​អនុស្សាវរីយ៍។

          ជេសស៊ីកា បានបង្ហើបប្រាប់ផងដែរថា កូនរបស់នាងនឹងសម្រាល​នៅ​ខែ​មីនា​ ហើយ​នាងនឹងជ្រើសរើស​យក​វិធីសម្រាល​តាម​ធម្មជាតិ។

          ជេសស៊ីកា ក៏រំពឹងផងដែរថា​នាងនឹងវិលត្រឡប់​ទៅ​ក្រុងហុងកុង​វិញ​នៅ​ខែ​ឧសភា​ ដើម្បីបន្ត​ការងារ​របស់នាងនិង​ពិភាក្សាពី​គម្រោងភាព​យន្ត​ពីរ​នៅ​រដូវ​ក្តៅ​នេះ៕

adverise with khmeread
ប្រភព៖ asiaone

មតិយោបល់