adverise with khmeread %e1%9f%a2%e1%9f%a1%e1%9f%a4%e1%9f%a2%e1%9f%a1%e1%9f%a5

អែនដ្រូស ថោនសិន ប្តេជ្ញាថា នឹងមិនធ្វើឲ្យ Newcastle ខកចិត្ត

          អែនដ្រូស ថោនសិន (Andros Townsend) ចង់​បង្ហាញ​ថា ការចំណាយ​១២​លាន​ផោន​របស់​ក្លឹប Newcastle មកលើ​ខ្លួន​មិនឥតប្រយោជន៍​ទេ។

          ខ្សែបម្រើ​ស្លាបអង់​គ្លេស​រូបនេះ​បាន​និយាយថា ជាមួយនឹង​កិច្ចសន្យា​ដែ​ល​មាន​​តម្លៃ​ខ្ពស់បែបនេះ​​ ខ្លួន​ត្រូវតែ​ខំលេងឲ្យ​បាន​ល្អ​ជាងពេល​ណាៗ​ទាំង​អស់​ ដើម្បី​ឲ្យ​ស័ក្តិសម​ទៅនឹង​ការ​ចំណាយ​របស់ក្លឹប​ Newcastle ។

          ថោនសិន បាន​និយាយថា ខ្លួន​ត្រូវតែ​​ចាក​ចេញពី​ស្ពើ ហើយ​រក​ឱ​កាស​​បង្ហា​ញ​មុខ​ជា​ប្រចាំ​។ ថោនសិន បាន​និយាយថា ខ្លួន​ខកខាន​មិន​បាន​លេង​៩០​នាទី​ពេញ​អស់​រយៈ​ពេល​ជិត​២​ឆ្នាំហើយ​នៅ​ក្របខណ្ឌ​ព្រីមីញ៉េ​លីក។

          ថោនសិន និយាយថា “​ប្រាកដ​ណាស់ ទឹកប្រាក់​១២​លាន​ដុល្លារ​គឺច្រើន​សន្ធឹកសន្ធាប់ណាស់”។

          ថោនសិន​ បានបន្តថា “ប្រសិនបើខ្ញុំអាច​ឈាន​ដល់​កម្រិតកំពូល​របស់​ខ្ញុំ ​ ខ្ញុំជឿថា គ្រប់​គ្នា​នឹងនិយាយអំពី​រឿង​ប្រាក់​នេះ ហើយ​ពួកគេនឹងនិយាយថា វា​ស័ក្តិ​​សម​នឹងតម្លៃខ្លួន”។

          បេសកកម្ម​របស់ ថោនសិន នៅ​ពេល​នេះ គឺធ្វើ​យ៉ាង​ណា​ត្រូវ​សង្គ្រោះ​រដូវ​កាល​របស់​ក្រុម Newcastle ដែល​ស្ថិតនៅ​លេខ​រៀងទី​៣​រាប់ពីបាតតារាង៕

 

adverise with khmeread

មតិយោបល់