ចុះបង្ក្រាបទូ​ហ្គេម​បាញ់​ត្រី​​ ថែមទាំងចាប់បានថ្នាំញៀន ៣០ កញ្ចប់ និងប្រុស​ស្រី ​៥ ​នាក់

    ភ្នំពេញ​ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​រួមទាំង​ថ្នាំញៀន​ចំនួន​៣០​កញ្ចប់​តូច​ និង​ទូរ​ហ្គេម​បា​ញ់​ត្រី​មួយ​ទូ​ ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ទន្លេបាសាក់​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ចុះបង្ក្រាប​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ចំណុច​អាគារ​បូ​ឌឹ​ញ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ទី​១-​ឈ្មោះ វុ​ធ វណ្ណា​រី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ (​មេការ​) ស្នាក់នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ, ទី​២-​ឈ្មោះ សោម វិ​រៈ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន, ទី​៣-ឈ្មោះ ​លឹម ស៊ីណាត ភេទ​ស្រី អាយុ​២៨​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ, ទី​៤-​ឈ្មោះ ម៉ុក រស្មី​ពេ​ជ្យ ភេទ​ប្រុស​២៤ឆ្នាំ សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ​ និងទី​៥-​ឈ្មោះ ម៉ុ​ច សុភា​រិ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ផ្សា​ថ្មី​៣ ខណ្ឌដូនពេញ​។​

    ប៉ូលិស​បាន​បន្តថា ដំបូង​កម្លាំង​បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ហើយក៏​មានការ​សង្ស័យ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ ​និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៣០​កញ្ចប់​តូច​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread