រញ្ជួយ​ដី​វាយប្រហារ​កោះ​ទេសចរណ៍​បាលី​ព្រឹក​មិញ​នេះ​

    ​យោងតាម​ទីភ្នាក់ងារ​អង្កេត​ភូគព្ភសាស្ត្រ​សហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៥,៥ រិ​ច្ឆិ​ទ័​របា​ន​វាយប្រហារ​ឆ្នេរ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ពុធ​នេះ​។​

​    ​USGS បាន​និយាយថា គ្រោះ​រញ្ជួយ​នោះបាន​កើតឡើង​នៅវេលា​ម៉ោង ៧ និង ១០ នាទី​ព្រឹក​ប្រហែល ២ គីឡូម៉ែត្រ​ភាគ​ឦសាន ក្នុង​តំបន់ Banjar Pasekan ជាមួយ​ជម្រៅ​រញ្ជួយ​គឺ ១១៨,៤ គីឡូម៉ែត្រ​។​

​    ​ទោះយ៉ាងណា​គ្មាន​សញ្ញា​រលក​យក្ស​ស៊ូ​ណា​ម៉ិ​ឡើយ​ហើយក៏​គ្មាន​របាយការណ៍​បញ្ជាក់​ពី​ការខូចខាត​ឬ​រងរបួស​អ្វី​ដែរ​៕

ប្រភព៖ បរទេស

adverise with khmeread