adverise with khmeread Ruby

អ្នកគាំទ្រសង្ស័យថា ជឺរី យ៉ាន និង រូប៊ី លីន មានទំនាក់ទំនងស្នេហា

          មាន​ពាក្យចចាមអារ៉ាមថា ជឺរី យ៉ាន (Jerry Yan) និង​ រូប៊ី លីន (Ruby Lin) នៅ​ជាមួយគ្នា បន្ទាប់ពី​គេប្រទះឃើញ​អ្នក​ទាំងពីរ​ធ្វើដំណើរ​ត្រឡប់​ទៅ​ផ្ទះ​ជាមួយ​គ្នា​ បន្ទាប់ពី​ពិធីជប់លៀង​មួយ។

        ក្រោយពីមានពាក្យ​ចចាមអារ៉ាម​នេះលេច​ឡើង ទាំង​ ជឺរី និង រូប៊ី អះអាង​ថា ជឺរី គ្រាន់តែ​ទៅសួរសុខទុក្ខមិត្តភក្តិឈ្មោះ វីក ចូវ (Vic Chou) ដែល​រស់​នៅ​អា​គារ​ផ្ទះ​ល្វែង​ជា​មួយ​ រូប៊ី ដែរ។ រូប៊ី ក៏បាន​បដិសេធ​ផងដែរថា “​យើងទាំងពីរ​គ្មាន​អ្វី​នឹងគ្នា​នោះទេ”។

        រូប៊ី ទើបនឹង​ប្រារព្ធខួបកំណើត​គម្រប់​៤០​ឆ្នាំ​កាល​ពីពីរថ្ងៃមុននេះ ជាមួយ​នឹង​​មិត្តភក្តិ​ជិតស្និទ្ធ​ ហើយ​នាង​ក៏​បាន​អញ្ជើញ​អ្នក​គាំទ្រ​មួយ​ចំនួន​ផងដែរ។

        អ្នកគាំទ្រ​ជា​ច្រើន​បាន​បង្ហោះរូបភាព​នៃពិធីខួបកំណើត​របស់ រូប៊ី នៅលើ​បណ្តាញសង្គម Weibo ហើយ​មាន​អ្នកគាំទ្រ​ខ្លះបង្ហោះរូបភាព​របស់ខ្លួន​ជាមួយ​នឹង​ ជឺរី ប៉ុន្តែ​គេមិនឃើញមាន​រូបភាព​របស់ រូប៊ី និងជឺរី ថតជាមួយគ្នានោះទេ ប៉ុន្តែ​​វាបានបង្ហាញថា ជឺរី ពិតជាបានចូលរួម​ក្នុង​ពិធីខួបកំណើតនេះមែន។ អ្នកនិយម​អ៊ីនធើ​ណិតជា​ច្រើន​មានអារម្មណ៍​សប្បាយ​ចិត្ត​ បន្ទាប់ពី​ឃើញ​រូបភាព​ទាំងនេះ ហើយ​ចង់​ឃើញ​ រូប៊ី និងជឺរី ត្រូវ​គ្នា៕

adverise with khmeread
ប្រភព៖ asianpopnews

មតិយោបល់