adverise with khmeread 5

ម្ចាស់​រឿង​"​នេសាទ​ក្រពើ​"​ចាប់ផ្តើម​ថត​រឿង​ថ្មី​"​ហ្លួង​ព្រះស្តេច​កន​"

   ភ្នំពេញ ៖ ភាពយន្ត​ទាក់ទិន​នឹង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​រឿង​"​ហ្លួង​ព្រះស្តេច​កន​" បានចាប់ផ្តើម​ដំណើការ​ថត ដែល​ដឹកនាំ​ដោយ​លោក​ម៉ៅ អាយុទ្ធ​ជា​ព្រឹទ្ធាចារ្យ​ជើងចាស់​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ និង ជា​ម្ចាស់​រឿង​"​នេសាទ​ក្រពើ​"​កំពុងតែ​ល្បី​ជាង គេ​នាពេល​បច្ចុប្បន្ននេះ ។​

    លោក​គឹម គុណ​វ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​សរសេរ​បង្ហោះ​ក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃទី​២៩​មករា​ឆ្នាំ​២០១៦​នេះ ដោយបាន​បញ្ជាក់ថា​"​ជូនជ្រាប​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ "​ហ្លួង​ព្រះស្តេច​កន​" ចេញដំណើរ​ការថត​ហើយ ។ តាម​រូបថត​ផ្តល់​តាម​FB ពី តារា​ជើងចាស់ ទេព រិន្ទ​ដា​រ៉ូ បាន​ឲ្យ​ដឹងថា ព្រឹទ្ធាចារ្យ អ្នកដឹកនាំ​រឿង ឯ​.​ឧ ម៉ៅ អាយុទ្ធ លោក​កាន់ការ​ផ្ទាល់​ក្នុងការ​ដឹកនាំ​ថត រឿង​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​នេះ ។ ពិធី​ក្រុង​ពាលី លើ​ទីតាំង​ថត​នៅ​ភ្នំ​តា​ម៉ៅ ។ សូមជ្រាប ។ គុណ​វ​ឌ្ឍ " ។​

    នៅក្នុង​រូបភាព​ចំនួន​៨​សន្លឹក​ដែល​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​គេ​សង្ក​ត​ឃើញ​លោក​ម៉ៅ អាយុទ្ធ កំពុង​រៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី​នៅ​ភ្នំ​តា​ម៉ៅ ហើយ​មាន​តារាភាពយន្ត​ខ្មែរ​ជាច្រើនរូប ។​តួឯក​ក្នុង​រឿងនេះ​គឹ​លោក​ទេព រិ​ន​ដា​រ៉ូ និង​តារា​ជាច្រើនរូប​ទៀត​។​

   សូមបញ្ជាក់ថា លោក​ម៉ៅ អាយុទ្ធ ជា​ព្រឹទ្ធាចារ្យ អ្នកដឹកនាំ​ភាពយន្ត​ខ្មែរ​ជើងចាស់ ធ្លាប់បាន​បញ្ចេញស្នាដៃ​ដឹកនាំ​ភាពយន្ត​ជាច្រើន​រឿង ហើយ​រឿង​ដែល​កំពុង​ល្បី​ចុងក្រោយ​គឺ​រឿង​"​នេសាទ​ក្រពើ​" ដែល​ដើរតួ​ដោយ​លោក​ព្រាប សុវត្ថិ​និង​អ្នកនាង​សូ លីកា ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់