ឃាត់ខ្លួន​ជនសង្ស័យ ​៤ ​នាក់​ក្នុង​ផ្ទះ "សំណាក់ ​ហេង​ហួរ"​ ដកហូត​ថ្នាំញៀន ​២០​ កញ្ចប់​

    ភ្នំពេញ ​៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ​៤ ​នាក់ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ក្នុងផ្ទះ​សំណាក់ ហេង​ហួរ ដកហូត​ថ្នាំញៀន ២០​ កញ្ចប់ និង​ស​ម្ភា​រៈ​បម្រើ​ដល់​បទល្មើស​គ្រឿងញៀន​មួ​​យ​ចំនួន​ទៀត នៅវេលា​ម៉ោង​២ ​និង​៣០​នាទី​រសៀល ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច បន្ទប់​លេខ​១០៤​ និង​២០៤ ផ្ទះសំណាក់ ​ហេង​ហួរ ក្រុមទី​២ ភូមិ​១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ ១-​ឈ្មោះ បោយ វិជ័យ ហៅ​លក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ២-​ឈ្មោះ ពៅ ស្រី​ពី ហៅ​ពី ភេទ​ស្រី អាយុ​២១​ឆ្នាំ​, ៣-​ឈ្មោះ សុខ ផាន់​ណា ហៅ​កា ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ទី​៤-​ឈ្មោះ ទឹង ជីវ៉ា ហៅ​ទូច ភេទ​ស្រី អាយុ​២៣​ឆ្នាំ​។ ដកហូត​វត្ថុតាង ១-​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២០​កញ្ចប់​តូច​ (​សង្ស័យ​ជា​គ្រឿងញៀន​), ២-​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន, ៣-​សម្ភា​រៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន និង៤-​ទូរស័ព្ទ​ចំនួន​០៥​គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​សាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕


 

adverise with khmeread