Phil Jones នឹងអវត្តមាន៩ប្រកួតបន្ទាប់ពីរងរបួសដោយប៉ះជាមួយមិត្តរួមក្រុម

          កីឡាករ Phil Jones នឹងបាត់មុខពីការប្រកួតដ៏មមាញឹករប​ស់ក្រុម ​Man Utd បន្ទាប់ពិរងរបួសដោយសារប៉ះទង្គិចជាមួយ​មិត្ត​រួមក្រុម Chris Smalling ខណ:ពេលកំពុងលេងឲ្យក្រុម​ជម្រើស​ជាតិអង់គ្លេស។

          តាមព័តមានសង្ស័យថា Jones ប្រហែលជាបាក់ឆ្អឹងម្រាមមេជើង បន្ទាប់​ពីប៉ះទង្គិចជា​មួយខ្សែការពារ Smalling ខណ:ពេលគ្រូបង្វឹកក្រុមជម្រើស​ជាតិ​អង់គ្លស​លោក Gareth Southgate កំពុងរៀបចំក្រុមសម្រាប់ជំនួបជាមួយក្រុម អាល្លឺម៉ង់ ។

          ការប៉ះទង្គិចនេះអាចធ្វើឲ្យកីឡាករវ័យ២៥ឆ្នាំរូបនេះខកខានការប្រកួតយ៉ាង​ហោចណាស់៤សប្តាហ៍ ដែលជាសប្តាហ៍ដ៏មមាញឹកបំផុតរបស់ក្រុម Man Utd  ដែលនឹងត្រូវលេង៩ប្រកួតនៅខែក្រោយ។ ហើយ​ឧប្បត្តិហេតុនេះក៏បានធ្វើ​ឲ្យ​លោក Jose Mourinho ឈឺក្បាលផងដែរ។

          ទោះបីជាយ៉ាងណាលោក Southgate បាននិយាយថា “យើងមិនទាន់​ដឹង​ពីស្ថានភាពពិតប្រាកដនៃរបួសនេះនៅឡើយទេ។ យើងបានបញ្ចូនគាត់ត្រឡប់​ទៅក្លឹប​វិញ​ហើយ ហើយយើងរងចាំ​ការពិនិត្យតាមរយ: ស្កែន និង X-Ray សិន៕

adverise with khmeread
tiger
Loading ad ...