adverise with khmeread Untitled 1

មិន​នឹកស្មានថា​កេរ្តិ៍ឈ្មោះ​របស់ Por Tridsadee ល្បី​ដល់​ចិន​

    មរណ​:​ភាព​របស់ Por Tridsadee មិន​ត្រឹមតែ​ល្បី​ក្នុងប្រទេស​ថៃ និង កម្ពុជា​នោះទេ​សូម្បីតែ​ប្រទេស​ចិន​ដែលមាន​ប្រជាជន​ច្រើនជាងគេ​ក្នុង​ពិភពលោក នោះ​ក៏មាន​ការភ្ញាក់ផ្អើល​នឹង​ដំណឹង​នេះ​ផងដែរ​។​

    ក្រុម​អ្នកគាំទ្រ​ធ្លាប់​ទស្សនា​កុន​ភាគ​របស់លោក​នៅ​ប្រទេស​ចិន បាន​សម្តែង​អារម្មណ៍​សោកស្តាយ​នៅពេល​ឮដំណឹង​ថា​លោក Por បាន​បាត់​បង់ជីវិត​ដោយសារតែ​ជំងឺគ្រុនឈាម​កាច​សាហាវ ។​

    យោងតាម​ប្រភព Mthai ដែល​បាន​ដកស្រង់​ពី​បណ្តាញ​សង្គម weibo របស់​ចិន​បាន​បញ្ជាក់ថា ក្រុម​អ្នកគាំទ្រ របស់ Por នៅ​ប្រទេស​ចិន​មានការ​សោកស្តាយ​ជាខ្លាំង​នៅពេល​តារា​ថៃ​ក្នុង​ដួងចិត្ត​របស់​ពួក​បាន​ស្លាប់​ទៅហើយ​។​

    ក្រោយពី​ការស្លាប់​របស់ Por Tridsadee មាន​លេចឮ​ពី​អំពើ​ល្អ​របស់លោក​ជា​ហូ​ហែ​មិន​ដាច់​នោះទេ រហូតដល់​ថ្នាក់​ព្រះរាជតំណាង​ស្តេច​ប្រទេស​ថៃ ប្រទាន​ព្រះ​ភ្លើង​ថែមទៀត ។​

    តែ​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​កាលពី​ឆ្នាំ ២០១៥ កន្លងទៅ​ក៏មាន​តារាចម្រៀង លោក Psingha ក៏បាន​ស្លាប់​ដែរ ប៉ុន្តែ​មិន​ល្បី​ខ្លាំង​ដូចជា​លោក Por នោះទេ​។​

    មាន​តារា​ថៃ​ជាច្រើន​បាន​ចូលរួម​ធ្វើ​ការងារ​ក្នុងសង្គម​របស់គេ ទើប​មាន​ប្រជាជន​និង អ្នកគាំទ្រ​របស់គេ​ធ្វើ​ត្រាប់​តាម ។ រីឯ​តារា​ខ្មែរ​ក៏​មិន​អន់​ប៉ុន្មាន​ដែរ មាន​តារា​ល្បីៗ​ជាច្រើន​ក៏បាន​ជួយ​ក្នុង​ការងារ​សង្គម​ផងដែរ ជាពិសេស​គឺ​ផ្តោត​សំខាន់​លើ​កុមារកំព្រា​៕​

adverise with khmeread

មតិយោបល់