Untitled 1

កំពុង​អង្គុយ​ចុច​ហ្គេម​ទូរស័ព្ទ​កំដរ​សព​ពូ ត្រូវ​ចោរ​ឆក់យក ជាប់​ខ្នោះ​

   ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​ពីបទ​ឆក់​ទូរស័ព្ទ​ពី​បុរស​ម្នាក់​កំពុង​អង្គុយ​កំដរ​សព​ពូ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងែ​ទី​២៩​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្នុង​វត្ត​មុន្នី​សាគរ ភូមិ​យក​បាត្រ សង្កាត់​ក្បាល កោះ ខណ្ឌ​ច្បារអំពៅ ។​

  ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ឡាយ វណ្ណា​រដ្ឋ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ជ្រោយ​អំពិល​1 សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ  ។​

   ចំណែក​ជនសង្ស័យ​ឈ្មោះ​នាង បញ្ញា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ   ស្នាក់នៅ​ភូមិ​យក​បាត្រ សង្កត់​ក្បាលកោះ ខណ្ឌ ច្បារអំពៅ ។​

   ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​អង្គុយលេង​ហ្គេម​ទូរស័ព្ទ​កំដរ​បុណ្យសព​ពូ​នៅ ចំណុចកើតហេតុ​ខាងលើ ។​ស្រាប់តែ​ជនសង្ស័យ​ដើរមក​ក្បែរ រួច​ឆក់យក​ទូរស័ព្ទដៃ​ជនរងគ្រោះ ម៉ាក​iPhone5​ពណ៌​ស លេខ​ស៊ី​ម​093 551177 រួច​រត់គេចខ្លួន ។​

    លុះដល់​ម៉ោង​១​កន្លះ​ថ្ងៃ​ដដែល​ប៉ូលិស​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​ដកហូត​ទូរ​សព្ទ័​របស់​ជនរងគ្រោះ​មកវិញ​នៅមុខ​ផ្ទះ​ជនសង្ស័យ​តែម្តង ។​

      បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​បន្ត ៕​

មតិយោបល់