Mesut Ozil ក្លាយជាគោដៅផ្ទេររបស់ក្លឹប Fenerbahce នៅរដូវក្តៅដើម្បីជំនួស Van Persie

        ក្លឹបកំពូលរបស់តួកគី Fenerbahce បាន​ត្រៀម​​ដាក់សំណើដើម្បី​ផ្ទេរ​កីឡា​ករ Mesut Ozil ពីក្លឹប Arsenal នៅរដូវក្តៅខាងមុននេះ ខណ:ពេលដែលកីឡាករ Robin van Persie គ្រោងនឹងចាកចេញ​ពី​ក្លឹប​ Fenerbahce នៅរដូវ​ក្តៅ​នេះ ដែល​អាចធ្វើ​ឲ្យ​ក្លឹបនេះ​ទទួលបាន​ប្រាក់​មួយចំណែកដើម្បី​ស្វែង​រកកីឡាករ​ល្អម្នាក់​។

        ខ្សែបម្រើ​ប្រយុទ្ធ​​ Ozil ទំនងជា​ត្រូវ​ចាកចេញពី​ក្លឹប​ Arsenal ហើយ​នៅ​រដូវ​ក្តៅនេះ បន្ទាប់ពី​ខកខាន​មិន​បាន​ចុះកិច្ច​ព្រមព្រៀង​ថ្មី​​​ បើទោះបីជា​ក្លឹប Arsenal ហ៊ាន​ផ្តល់​ប្រាក់ឈ្នួល​២៨០.០០០​ផោន​ក្នុងមួយសប្តាហ៍​គឺស្មើរពីរដងនៃប្រាក់​ឈ្នួល​បច្ចុប្បន្នដើម្បី​ឲ្យកីឡាកររូបនេះបន្ត​អនាគត​ក៏ដោយ។

        ក្លឹប​ Fenerbahce អន្ទះសារចង់​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរនេះ។ Ozil​ គឺ​មាន​ឪពុក​ម្តាយ​ជាដើម​កំណើត​តួគី​ ដូច្នេះ​ពួកគេ​ជឿថា កិច្ច​ព្រម​ព្រៀងនេះ​ប្រ ហែលជា​អាច​ទទួលបានផ្លែផ្កា។ បច្ចុប្បន្ន​ Ozil ក៏​កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អតីត​បវរកញ្ញា​តួកគី​ Amine Gulse ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត