Jens Lahmann រិះគន់តបចំពោះអ្នកគាំទ្រក្រុម Arsenal ដែលជួលយន្តហោះ ក្នុងយុទ្ធនាការតវ៉ាដើម្បីបណ្តេញលោក Wenger

        ខណ:ពេល​អ្នក​គាំទ្រ​ក្រុម Arsenal ដែលមិនសប្បាយ​ចិត្ត​បាន​ចំណាយ​ប្រាក់​ជួយ​យន្ត​ហោះ​ឲ្យ​ហោះ​ពីលើ​ពហុកីឡាដ្ឋាន Hawthorns អំឡុង​ពេល​ក្រុម​ Arsenal ​ប្រកួតចាញ់​ក្រុម​ West Brom កាល​ពី​ចុងសប្តាហ៍​ ដោយយន្តហោះនេះ​បាន​ភ្ជាប់​បដាមួយ​ពីក្រោយ​ដែលសរសេរថា “​No contract # WengerOut”​។

        អតីតអ្នកចាំទី Jens Lehmann បានរិះគន់​តបចំពោះក្រុមអ្នក​គាំទ្រក្លឹប​ Arsenal​ បន្ទាប់ពី​ពួកគេមួយចំនួន​បាន​ធ្វើយុទ្ធនាការ​បណ្តេញ​លោក Arsene Wenger នេះ។ Lahmann គឺជា​អ្នកចាំទី​ចុងក្រោយ​របស់ Arsenal ​ដែល​លើក​ពាន​PL នោះ បាន​ហៅការធ្វើបែបនេះថា ជា​ការបោះជំហាន​លឿន​ហួសហេតុ។

        Lahmann បាននិយាយថា “​ការធ្វើ​បែបនេះគឺគ្មានការ​គោរពបន្តិច​សោះ។ កីឡាករ​គួរតែព្យាយាម​ទាត់បាល់ឲ្យ​ចំយន្តហោះនោះ​​ដើម្បី​ការពារ​គ្រូ​បង្វឹក​រូប​នេះ។ មនុស្ស​ម្នាក់​កាន់​បដា​ វាគ្រាន់តែជា​ទស្សនរបស់គាត់ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​ជួល​យន្តហោះ​មក​ធ្វើបែបនេះ វាជ្រុល​ពេកហើយ”។

         Lahmann ក៏បាន​ច្រានចោលការរិះគន់​ដែល​លើក​ឡើង​ថា គ្រូបង្វឹក​ថ្មី​អាច​ដោះស្រាយ​បញ្ហា​របស់ Arsenal បាន៕

adverise with khmeread

អ្នកនឹងចូលចិត្ត